វិបត្តិ​គ្រួសារ បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់​ក្នុងផ្ទះ​

ថ្ងៃពុធ 30 មិថុនា 2021, 13:14

​ខេត្តបាត់ដំបង​! បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួសារ បានគិត​ខ្លី​សម្រេចចិត្ត​ចាក់​សាំង​ដុត​បញ្ចប់ជីវិត​ខ្លួនឯង​ក្នុងផ្ទះ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ០៦​និង​០០​នាទី ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​នៅត្រង់ចំណុច​ភូមិ​កំពង់​ឡី ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

 

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា​÷ ជនរងគ្រោះ​ដែល​ធ្វើអត្តឃាត​ខ្លួនឯង​នេះ​មានឈ្មោះ គី ឈាន មាន​ប្រពន្ធ និង​កូន ១​នាក់ នៅក្នុង​បន្ទុកគ្រួសារ  ហើយ​នៅមុន​ពេល​កើតហេតុ​មួយថ្ងៃ​ជនរងគ្រោះ​ខាងលើ​បាន​និយាយប្រាប់​អ្នកភូមិ​ថា ប្រពន្ធ និង​កូន​របស់ខ្លួន​គ្រាន់តែ​អោយ​ដេក​សុ​ី​សោះ​ក៏​យ៉ាប់​ដែរ​ចាំមើល​យប់​នេះ​គាត់​នឹង​សម្លាប់ចោល​ហើយ  គ្រាន់តែ​លឺ​បែបនេះ​អ្នកភូមិ​ក៏​ទៅប្រាប់​ប្រពន្ធ​របស់​ជនបង្ក​ឲ្យ​គេចខ្លួន​ទៅ​សម្រាក​នៅផ្ទះ​ឳ​ពុក ម្តាយបង្កើត​សិន​ក្រែង​ជួប​រឿង​មិនល្អ​។

 

​អ្វីដែល​បានលឺ​ដូច​ការគិត​មែន​រហូតដល់​វេលា​ម៉ោងជាង ៦:០០​នាទី​ព្រឹក ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ អ្នកភូមិ​ក្បែរ​ខាង​ក៏​ផ្ទុះ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ព្រោះតែ​ធុំ​ឆួល​ក្លិន​សាំង និង​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្តើមចេញពី​ក្នុងផ្ទះ​គ្រួសារ​របស់​ជនរងគ្រោះ​ឡើងមក​តែម្តង​។​

 

​ក្រោយពេល​កើតហេតុ​ភ្លើង​រលត់​អស់ទាំង​ស្រុង​សមត្ថកិច្ច​ក៏ដូចជា​ប្រជាពលរដ្ឋ​បាន​ចុះទៅ​ពិនិត្យមើល​ក៏បាន​ប្រទះឃើញ​សាកសព​ឆេះ​រោល​ខ្លោច​នៅក្នុង​កម្ទេចផេះ​ផ្ទះ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជនរងគ្រោះ​ឲ្យ​ទៅ​ប្រពន្ធ និង​សាច់ញាតិ​ដើម្បី​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

វិបត្តិ​គ្រួសារ បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់​ក្នុងផ្ទះ​
វិបត្តិ​គ្រួសារ បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់​ក្នុងផ្ទះ​
វិបត្តិ​គ្រួសារ បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់​ក្នុងផ្ទះ​
វិបត្តិ​គ្រួសារ បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់​ក្នុងផ្ទះ​
វិបត្តិ​គ្រួសារ បុរស​ម្នាក់​ចាក់​សាំង​ដុត​ខ្លួនឯង​ស្លាប់​ក្នុងផ្ទះ​

PLB Banner on article detail