​សាខា​កាកបាទក្រហមកម្ពុជា​បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ស្លាប់​និង​របួស​ដោយ​គ្រោះធម្មជាតិ​(​ខ្យល់​កន្ត្រាក់​)

ថ្ងៃអង្គារ 29 មិថុនា 2021, 20:25

​ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​នេះ​​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​អនុសាខា​ស្រុក​ឯក​ភ្នំ​ភ្លាម​ឯកឧត្តម​បណ្ឌិត ប៊ុត គឹម​សាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង បាន​ចាត់​ក្រុមការងារ​សាខា​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សួស សុ​ភ័​ក្ភ្រ ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា និង​សហការី នាំយក​អំណោយ​ជា​សម្ភារ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន​ទៅ​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ពិធី​បុណ្យសព​លោកស្រី​ពិន ឈួ​ក  អាយុ ៦៧​ឆ្នាំ​ដែល​រងគ្រោះ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​សង្កត់​លើ​(​ស្លាប់​)​និង​ប្តី​របួស រស់នៅ​ភូមិ​អូរ​កំបុត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

 

​ឯកឧត្តម សួស សុ​ភ័​ក្ភ្រ ក្នុងនាម​ឯកឧត្តម បណ្ឌិត ប៊ុត គឹមស៊ាន  ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​គ្រួសារ​រងគ្រោះ​ដោយ​ក្តី​ក្រៀមក្រំ​ជាទីបំផុត ។​

 

ជាមួយគ្នានេះ ក្នុងនាម​ឯកឧត្តម​បណ្ឌិត​ប្រធាន ឯកឧត្តម​ក៏បាន​សម្តែង​ការចូលរួម​រំលែក​នូវ​ការសោកស្តាយ​ជាមួយនឹង​ក្រុមគ្រួសារ​រងគ្រោះ ដែល​បាន​បាត់បង់​ភរិយា ម្តាយ ជីដូន​ជាទី​ស្រឡាញ់​ស្មើនឹង​ជីវិត ដោយសារ​ឧបទ្ទវហេតុ​ខាងលើ និង​សូម​កាត់ចិត្ត​ទប់​អារម្មណ៍ ព្រោះ​ឧបទ្ទវហេតុ​ដ៏​អាក្រក់​នេះ វា​ក៏បាន​កន្លង​ហួស​ផុត​ទៅ​ហើយ​ដែរ ។

 

​ឯកឧត្តម​បាន​បញ្ជាក់ថា កាកបាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្តេច​តែងមាន​ការគិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​គ្មាន​ការរើសអើង ពូជសាសន៍ ប្រពៃណី សាសនា ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ។

 

​ក្នុងនោះដែរ​ឯកឧត្តម សួស សុ​ភ័​ក្ភ្រ ហេ​រញ្ញឹក​គណៈកម្មាធិកា​រ​សាខា បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​សុខភាព​ឲ្យ​បានល្អ និង​អនុវត្ត​ទាំងអស់គ្នា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​សារ​របស់​ក្រសួងសុខាភិបាល​គឺ​៖ ៣​កុំ និង​៣​ការពារ ក្នុង​គោលបំណង​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជា​សកល​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ផងដែរ ។​

 

​សម្ភារ​និង​ថវិកា​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ពិធី​បុណ្យសព​រួមមាន​៖ អង្ករ ៥០​គីឡូក្រាម ,​មី​ខ្លាឃ្មុំ ១​កេស ,​ទឹក​សុទ្ធ ១០​កេស ,​ត្រីខកំប៉ុង ១​យួរ , និង​ថវិកា​មួយចំនួន​ផង​ដេរ ។​

 

​សូមបញ្ជាក់​ជូន​ថា កាលពី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១​វេលា​ម៉ោង​ប្រមាណ ៣​និង​០០​នាទី​រសៀល ខេត្តបាត់ដំបង មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​លើផ្ទះ​ប្រជាពលរដ្ឋ​បឋម​ចំនួន​១៨៩​ខ្នង​ផ្ទះ​ក្នុងស្រុក​ចំនួន​៤ រួ​មាន​!​ស្រុក​មោង​ឬ​ស្សី​ចំនួន​១៣៣​ខ្នង​ផ្ទះ ,​ស្រុក​សង្កែ ១៦​ខ្នង​ផ្ទះ ,​ស្រុក​រុក្ខ​គី​រី ចំនួន​៨​ខ្នង និង​ស្រុក​ឯក​ភ្នំ​ចំនួន​៣២​ខ្នង​ផ្ទះ​។​

​សាខា​កាកបាទក្រហមកម្ពុជា​បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ស្លាប់​និង​របួស​ដោយ​គ្រោះធម្មជាតិ​(​ខ្យល់​កន្ត្រាក់​)
​សាខា​កាកបាទក្រហមកម្ពុជា​បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ស្លាប់​និង​របួស​ដោយ​គ្រោះធម្មជាតិ​(​ខ្យល់​កន្ត្រាក់​)
​សាខា​កាកបាទក្រហមកម្ពុជា​បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ស្លាប់​និង​របួស​ដោយ​គ្រោះធម្មជាតិ​(​ខ្យល់​កន្ត្រាក់​)

PLB Banner on article detail