អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី មួយចំនួន រើ​ឥ​វ៉ាន់​របស់ខ្លួន មក​លក់ដូរ​នៅ​ខាងក្រៅ ដើម្បី​ជីវភាព ខណ​:​បិទ​ផ្សារ​ណ្តោះ​អាសន្ន​គ្មាន​ថ្ងៃ​កំណត់​

ថ្ងៃសុក្រ 25 មិថុនា 2021, 21:39

(​ប៉ៃលិន​)៖ បន្ទាប់ពី​រដ្ឋបាលខេត្ត បាន​បិទ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ស្ថិតក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន អស់​រយ​:​ពេល​១​អាទិត្យ ក្រោយ​ធ្វើតេស្ត​រហ័ស​រកឃើញ​អាជីវករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ មាន​អាជីវករ លក់ដូរ​នៅក្នុង​ផ្សារ​មួយចំនួន បាននាំគ្នា​រើ​ឥ​វ៉ាន់​របស់ខ្លួន ចេញមក​លក់ដូរ នៅ​ខាងក្រៅ​ផ្សារ ដើម្បី​បាន​ថវិកា​ខ្លះ សម្រាប់​យកទៅ​ផ្គត់ផ្គង់​ជីវ ភាព​ប្រចាំថ្ងៃ និង​សង​ជំពាក់​បំណុល​គេ​ផងដែរ ។

 

​ប្រភពព័ត៌មាន​ពី​អាជីវករ ដែល​កំពុង​លក់ដូរ​នៅខាងមុខ​តូប​ក្នុង​បរិវេណ​ផ្សារ​ខាងលើ បាន​បង្ហើប​ប្រាប់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​យើង​ឱ្យដឹងថា ៖ អស់​រយ​:​ពេល​១​អាទិត្យ ក្រោយពី​បិទ​ផ្សារ​សា ម​គ្គី​ទាំងមូល ធ្វើឱ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​អ្នកខ្លះ គ្មាន​ដីស្រែ​ចំការ​ធ្វើ​នឹង​គេ​នោះទេ ពោលគឺ​រស់​ដោយសារតែ​របរ​លក់ដូរ​ក្នុង​ផ្សារ​ប៉ុណ្ណោះ ។​

 

​ប្រភព​បន្តទៀតថា ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​តូប​ទាំងអស់​នៅក្នុង​ផ្សារ ត្រូវបាន​បិទទ្វារ ខណ​:​ដែល​ក្រុម​គ្រួ​ពេ ទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បាន​ពិនិត្យ​ទៅលើ​អាជីវករ​មួយចំនួន រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ហើយ​ភ្លាមៗ នោះ ក៏ត្រូវ​បាន​បិទ​ផ្សារ​ទាំងមូល ដើម្បី​ទប់ស្កាត់​កុំឱ្យ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ឆ្លង​រីក​រាលដាល​ចូលក្នុង​សហគមន៍​បន្ថែមទៀត ។ តែ​ក្រោយពី​បិទតូប ពួកគាត់​មួយចំនួន បាន​បង្ខំចិត្ត រើ​ឥ​វ៉ាន់ យកទៅលក់​ដូរ​នៅ​ខាងក្រៅ​ផ្សារ ដើម្បី​បាន​ថវិកា​សម្រាប់​ទិញ​ម្ហូបអាហារ​ទទួលទាន​ជួបជុំ​គ្រួសា ព្រមទាំង​សន្សំ​ថវិកា​យកទៅ​សង​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​ផងដែរ ។ តែ​អ្នកខ្លះ​មិនទាន់​ហ៊ាន​បើក​តូប​នោះទេ ព្រោះ​ខ្លាច​ទទួលរង​ការពិន័យ​ផង និង​ឆ្លង​ជំងឺ​នេះ​ផង ។

 

​ប្រភព​បញ្ជាក់ថា ៖ រហូត​ម​ដល់​ថ្ងៃ​ដដែល​នេះ ទិដ្ឋភាព​ក្នុង​ផ្សារ​ទាំងមូល មាន​សភាព​ស្ងប់ស្ងាត់ ក៏មាន​ផ្នែក​ខ្លះ​នៅមាន​អ្នកបើក​លក់ដូរ គ្រឿងទេស​តិចតួច ដូចជា ខ្ទឹម អំបិល ម្ទេស ម្រេច ស្ករ ម្សៅ​ស៊ុប​ជាដើម ខណ​:​ប្រជាពលរដ្ឋ​មួយចំនួន​ចូលទៅ​ទិញ​ធ្វើ​ម្ហូបអាហារ ដោយ​មិនសូវ​មានការ​មមា ញឹក​ដូច​សព្វដង​នោះទេ ។ ពួកគាត់​ពិតជា​ចង់ឱ្យមាន​ការបើក​ផ្សារ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស មិន​ចង់ឱ្យ​បិទ​យូរ​បន្តទៀត​នោះទេ ព្រោះ​ការបិទ​ផ្សារ​រយ​:​ពេល​យូរ ពិតជា​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​ខ្លាំងណាស់ ។

 

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទាក់ទង​តាម​ទូរស័ព្ទ ទៅ​លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន ជាច្រើនលើក​ច្រើនសារ តែ​គ្មាន​អ្នកទទួល ។ តែ​ក្រោយមក​ភ្នា ក់​ងារ​យើង​បាន ទាក់ទង​ទៅ​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន លោក​ក៏បាន​ឱ្យដឹង​ដែរ​ថា ៖ ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី មិនមាន​ការបិទ​យូរ​នោះទេ នឹង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ឆាប់ៗ ខាងមុខ ដោយ​រង់ចាំតែ​លិខិត​ចេញពី​ខាង​មន្ទីរ​សុខាភិបាល​ប៉ុណ្ណោះ ។

 

​លោក​បន្តទៀតថា ក្រោយ​ពិនិត្យឃើញ​អា​ជី វករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក៏​បន្តទៅ​ពិនិត្យ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​មិត្តភក្តិ​របស់​ជនរងគ្រោះ ឃើញ​មាន​ការឆ្លង​ជំងឺ​នេះ​មួយចំនួន​ដែរ កំពុងធ្វើការ​ព្យាបាល​នៅផ្ទះ​សំណាក់​គ្រូបង្រៀន កន្លែង​សម្រាប់​ដាក់​អ្នកជំងឺ​កូ​វីដ​-១៩ ស្ថិតនៅក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ៕​

អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី មួយចំនួន រើ​ឥ​វ៉ាន់​របស់ខ្លួន មក​លក់ដូរ​នៅ​ខាងក្រៅ ដើម្បី​ជីវភាព ខណ​:​បិទ​ផ្សារ​ណ្តោះ​អាសន្ន​គ្មាន​ថ្ងៃ​កំណត់​
អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី មួយចំនួន រើ​ឥ​វ៉ាន់​របស់ខ្លួន មក​លក់ដូរ​នៅ​ខាងក្រៅ ដើម្បី​ជីវភាព ខណ​:​បិទ​ផ្សារ​ណ្តោះ​អាសន្ន​គ្មាន​ថ្ងៃ​កំណត់​
អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី មួយចំនួន រើ​ឥ​វ៉ាន់​របស់ខ្លួន មក​លក់ដូរ​នៅ​ខាងក្រៅ ដើម្បី​ជីវភាព ខណ​:​បិទ​ផ្សារ​ណ្តោះ​អាសន្ន​គ្មាន​ថ្ងៃ​កំណត់​
អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី មួយចំនួន រើ​ឥ​វ៉ាន់​របស់ខ្លួន មក​លក់ដូរ​នៅ​ខាងក្រៅ ដើម្បី​ជីវភាព ខណ​:​បិទ​ផ្សារ​ណ្តោះ​អាសន្ន​គ្មាន​ថ្ងៃ​កំណត់​
អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី មួយចំនួន រើ​ឥ​វ៉ាន់​របស់ខ្លួន មក​លក់ដូរ​នៅ​ខាងក្រៅ ដើម្បី​ជីវភាព ខណ​:​បិទ​ផ្សារ​ណ្តោះ​អាសន្ន​គ្មាន​ថ្ងៃ​កំណត់​
អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី មួយចំនួន រើ​ឥ​វ៉ាន់​របស់ខ្លួន មក​លក់ដូរ​នៅ​ខាងក្រៅ ដើម្បី​ជីវភាព ខណ​:​បិទ​ផ្សារ​ណ្តោះ​អាសន្ន​គ្មាន​ថ្ងៃ​កំណត់​

PLB Banner on article detail