អភិបាលខេត្ត​បាត់ដំបង ជំរុញ​បង្កើន​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈ​រកឃើញ​អ្នក​វិជ្ជមាន​រាល់ថ្ងៃ​

ថ្ងៃសុក្រ 25 មិថុនា 2021, 14:35

​ខេត្តបាត់ដំបង​៖ ដោយមាន​ការព្រួយបារម្ភ​ពី​ការឆ្លង​រាលដាល​កាន់តែខ្លាំង​នៃ​ជំងឺ​កូ​វីដ ១៩​ក្នុង​សហគមន៍ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ​ដល់​អាជ្ញាធរខេត្ត​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការទប់ស្កាត់ កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​កាន់តែខ្លាំង​បន្ថែមទៀត ខណៈ​ការរកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ នៅ​ខែមិថុនា ឆ្នាំ​២០២១​នេះ មាន​ជា​រៀងរាល់ថ្ងៃ ។​

 

​ឯកឧត្តម អភិបាលខេត្ត​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​នាំយក​អំណោយ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅ​ចែកជូន​ដល់​ពលរដ្ឋ រង​ការប៉ះពាល់​ជីវភាព​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ១០០​គ្រួសារ នៅក្នុង​ភូមិប​ល្ល័​ង្គ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​

 

​បន្ថែម​ពីនេះ​ឯកឧត្តម​មានប្រសាសន៍​ថា ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​ច្រើន​នៅក្នុង​ខេត្តបាត់ដំបង រហូត​មាន​អ្នកស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ ដែល​បញ្ហា​នេះ ត្រូវតែ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​ទប់ស្កាត់ ដោយ​មិនត្រូវ​មានការ​ព្រងើយកន្ដើយ និង​មានការ​ធ្វេសប្រហែស​ឡើយ  ហើយ​យើង​ក៏​មិនត្រូវ​ទុកចិត្ត​អ្នកណាម្នាក់​នោះទេ ក្រៅពី​សមាជិក​ក្រុមគ្រួសារ​របស់ខ្លួន ដូច្នេះ​គ្រប់គ្នា ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធានការ មាន​៣​កុំ ៣​ការពារ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល រួមទាំង​បង្កើន​នូវ​ការផ្សព្វផ្សាយ ពី​ការទប់ស្កាត់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

 

​ទន្ទឹមនឹង​ការព្រួយបារម្ភ​ពី​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​នេះ អភិបាលខេត្ត​បាត់ដំបង ក៏បាន​ជំរុញ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ស្វែងរក​ប្រជាពលរដ្ឋ ដែល​បាន​រង​ការប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​មាន​ជីវភាព​ខ្វះខាត ដើម្បី​ផ្ដល់នូវ​ស្បៀងអាហារ​ជូន​ពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ ដោយ​ធ្វើ​ឲ្យ​បានច្បាស់លាស់ និង​មាន​តម្លាភាព​ផងដែរ ។​

 

​គួរ​បញ្ជាក់ថា ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា សម្រាប់​ខេត្តបាត់ដំបង រហូត​គិត​មកដល់​ត្រឹម​ថ្ងៃទី​២៤ ខែមិថុនា​នេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន​៧៣៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៤២៦​នាក់ ស្លាប់​ចំនួន​៦​នាក់ និង​កំពុង​សម្រាក់​ព្យាបាល​ចំនួន ៣០១​នាក់  ៕

អភិបាលខេត្ត​បាត់ដំបង ជំរុញ​បង្កើន​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈ​រកឃើញ​អ្នក​វិជ្ជមាន​រាល់ថ្ងៃ​
អភិបាលខេត្ត​បាត់ដំបង ជំរុញ​បង្កើន​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈ​រកឃើញ​អ្នក​វិជ្ជមាន​រាល់ថ្ងៃ​
អភិបាលខេត្ត​បាត់ដំបង ជំរុញ​បង្កើន​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈ​រកឃើញ​អ្នក​វិជ្ជមាន​រាល់ថ្ងៃ​
អភិបាលខេត្ត​បាត់ដំបង ជំរុញ​បង្កើន​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈ​រកឃើញ​អ្នក​វិជ្ជមាន​រាល់ថ្ងៃ​
អភិបាលខេត្ត​បាត់ដំបង ជំរុញ​បង្កើន​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈ​រកឃើញ​អ្នក​វិជ្ជមាន​រាល់ថ្ងៃ​
អភិបាលខេត្ត​បាត់ដំបង ជំរុញ​បង្កើន​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ខណៈ​រកឃើញ​អ្នក​វិជ្ជមាន​រាល់ថ្ងៃ​

PLB Banner on article detail