គំនរ​សំរាម​ជះក្លិន​ស្អុយ ក្បែរ​ស្ពានថ្ម ភូមិបរ​ឌិន​នៀវ  អាជ្ញាធរ​ក្រុង​ថា នឹង​ចាត់វិធានការ​

ថ្ងៃច័ន្ទ 31 ឧសភា 2021, 16:55

(​ប៉ៃលិន​)​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្រាល​កៅស៊ូ​មួយកន្លែង ស្ថិត​នៅក្បែរ​ស្ពានថ្ម ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ធុញទ្រាន់ និង​ធ្វើការ​រិះគន់​ទៅលើ​មន្ត្រី​ជំនាញ​បរិស្ថាន​ខេត្ត ក៏ដូចជា​អាជ្ញាធរ​ក្រុងប៉ៃលិន​ថា បើ​ចេះតែ​បណ្តែតបណ្តោយ​ឱ្យ​ប្រ ជា​ពលរដ្ឋ យក​កាកសំណល់​ផ្ទះបាយ និង សំរាម​ស្អុយរលួយ​យកទៅ​បោះចោល​នៅលើ​ចិញ្ចឹម​ផ្លូវ បែបនេះ អាច​នឹង​បង្ក​ក្លិនស្អុយ​អា​សោច​លំបាក​ក្នុងការ​ដកដង្ហើម បាត់បង់​សោភ័ណភាព​ជាដើម ។  ទោះបីជា​ខាង​អនាម័យ​ខេត្ត ធ្លាប់​នាំគ្នា​ទៅ​ប្រមូល​ឱ្យ​ស្រឡះ​ល្អ តែ​ពេលនេះ បែរជា​នាំគ្នា​យកទៅ​ចាក់ចោល​ដូច​កន្លែង​ទីលាន​ចាក់សំរាម​ទៅវិញ ។ 

​អ្នកបើកបរ​ម៉ូតូ​នៅលើ​ដងផ្លូវ​ខាងលើ​ម្នាក់ បាន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ៖ ពេល​អ្នកភូមិ​ក្បែរៗ នេះ ធ្វើដំណើរ​ចេញពីផ្ទះ​ឆ្លងកាត់​ផ្លូវ​ខាងលើ ម្នាក់ៗ ខំអត់​ដកដង្ហើម​ស្ទើរ​ដាច់ខ្យល់​ស្លាប់ ព្រោះតែ​ស្អុយ​ក្លិន​សំរាម កាកសំណល់​ផ្ទះបាយ ស្រកាត្រី ក្បាល​ត្រី ឆ្អឹ​ក​គោ សំបក​ពងមាន់ ពង​ទា សំបក​បន្លែ​ផ្សេងៗ ដែល​គេ​យកទៅ​បោះចោល​នៅលើ​ចិញ្ចើមផ្លូវ​ក្លាយទៅជា​ដង្កូវ​តូចធំ​វារ​រវីមរវាម ហើយក៏​មាន​សត្វ​ឆ្កែ​នាំគ្នា​ចូលទៅ​ហែក​ថង់​ស៊ីអូ​សរាយ​ពេញ​ផ្លូវ​ដែរ ។​

​ប្រភព​បន្តទៀតថា ការ​បោះចោល​សំរាម​អនាធិបតេយ្យ​បែបនេះ បង្ក​ផលប៉ះពាល់​ដល់​ផ្លូវដង្ហើម​ខ្លាំង ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​សំរាម ហើយ​ពេល​ស្អុយរលួយ​ហូរ​តាម​ទឹកអូរ​ធ្លាក់​ទៅ​ក្រោម លុះ​ប្រជាពលរដ្ឋ​បូម​យកមកប្រើ​ប្រាស់ បង្ក​ជា​មេរោគ ក្លាយជា​ជំងឺ​រោគា ។ លើសពីនេះ ពេល​ភ្ញៀវ​ទេសចរណ៍​ធ្វើដំណើរ​តាម​ដងផ្លូវ​ខាងលើ គេ​ធ្វើការ​រិះគន់​ទៅលើ​អាជ្ញាធរ​ក្រុងប៉ៃលិន ដែល​ចេះតែ​បណ្តែត​ប​បណ្តោយឱ្យ​ជនខិលខូច​យក​សំរាម​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ ដោយ​មិនមាន​ការហាមឃាត់​។ 

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ភ្នាក់ងារ​យើង​ដឹងថា ៖ ខាង​លោក​ធ្លាប់​ឱ្យកម្លាំង​ចុះទៅពិនិត្យ និង​ឃ្លាំមើល​ជនខិលខូច ដែល​យកទៅ​បោះ​សំរាម​ចោល​ខាងលើ ដើម្បី​យកមក​ណែនាំ ព្រមទាំង​ផាកពិន័យ​ទៅលើ​ប្រជាពលរដ្ឋ​ណា ដែល​មិន​ព្រម​រាងចាល​ផងដែរ ។ 

​ចំណែក​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹង​ដែរ​ថា ខាង​លោក​ក៏បាន​បញ្ជូន​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះទៅ​ត្រួត​ពិនិត្យមើល​កន្លែង​ខាងលើ ព្រមទាំង​ជួយប្រមូល​សំរាម​យកទៅ បោះចោល​នៅ​ទីលាន​ចាក់សំរាម​ម្តង​រួចមកហើយ ។​

 ប្រភព​បន្តទៀតថា ខាង​លោក​ក៏​បានឱ្យ​ក្រុមការងារ​ចុះ​តាមដាន​សកម្មភាព​បោះចោល​សំរាម​អនាធិបតេយ្យ​ខាងលើ​នេះដែរ បើសិនជា​ឃើញ​ប្រជាពលរដ្ឋ​ទាំងនោះ នឹងធ្វើ​ការណែនាំ​ម្តង​ទៅ​ពីរដង បើ​មិន​ព្រមស្តាប់​លោក​នឹង​ហៅ​មក​ធ្វើ​កិច្ចសន្យា​រាងចាល​នៅ​មន្ទីរ ដោយ​ផាកពិន័យ​ផងដែរ ។​

​លើសពីនេះ លោក​ក៏​នឹង​ឱ្យ​ខាង​ក្រុមការងារ​យក​ស្លាក​ទៅ​ដាក់ ត្រង់​កន្លែង​ចាក់សំរាម​នេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​មានការ​ខ្លាចញញើត និង​អនុវត្តតាម​ការណែនាំ ដើម្បី​កុំឱ្យ​ខូច​សោភ័ណភាព​ក្រុងប៉ៃលិន ប៉ះពាល់​ដល់​បរិស្ថាន បង្ក​ជា​ក្លិនស្អុយ នាំឱ្យ​កើត​ជំងឺ​ដល់​អ្នក​រស់​នៅក្បែរនោះ ក៏ដូចជា​អ្នកធ្វើដំណើរ​ទៅមក​កាត់​ត្រង់​កន្លែង​សំរាម​នោះដែរ ៕​

PLB Banner on article detail