រថយន្ត​យី​ឌុប​ដឹក​ដែក​ក្រឡា​សំណាញ់ រមៀល​ផ្អៀង​ក្រឡាប់​ក្បែរ​វិមានឯករាជ្យ ក្រុងប៉ៃលិន​

ថ្ងៃសុក្រ 14 ឧសភា 2021, 10:36

(​ប៉ៃលិន​) ៖ រថយន្ត​យី​ឌុប​ដឹក​ផ្ទាំង​ដែក​ក្រឡា​សំណាញ់​១​គ្រឿង បាន​ក្រឡាប់​នៅក្បែរ​វិមានឯករាជ្យ ខណ​:​ម្ចាស់​ដឹក​ផ្ទាំង​ដែក​នេះ​ជិត​២០​តោន លុះ​អត់​បាន​ចងរឹត​ឱ្យបាន​ល្អ ក៏​រមៀល​ផ្ទាំង​ដែក​ទៅ​ចំហៀង បណ្តាលឱ្យ​រថយន្ត​បះជើង​ក្រឡាប់​តែម្តង ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ ស្ថិតនៅ​ក្បែរ​សួន​កុមារ មុខ​សាលាខេត្ត ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

 

​លុះ​ពេល​ម្ចាស់​រើ​ដែក​ដែល​ធ្លាក់ ដាក់​ទៅលើ​រថយន្ត​ផ្សេង បើកបរ​បម្រុង​ដឹក​ផ្ទាំង​ដែក​យកទៅ​ទុក​នៅផ្ទះ ស្រាប់តែ​រេល​ធ្លាក់​នៅលើ​ចិញ្ចើមផ្លូវ​បិះ​ត្រូវ​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ថ្ងៃ​ដដែល ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ លេខ​៥៧ ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជាហេតុ​ធ្វើឱ្យ​ដំណើរ​តាម​ដងផ្លូវ​ម្នាក់ៗ ព្រលឹងចុងសក់ ហើយ​ធ្វើកា​រិះគន់​ម្ចាស់​រថយន្ត និង​សមត្ថកិច្ច​មូលដ្ឋាន​មិនចេះ​ណែនាំ ។

 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ ម្ចាស់​រថយន្ត មាន ឈ្មោះ ជ្រិ ហៅ​ប៉ា​អាពៅ  រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​រថយន្ត​ដឹក​ដែក​ម៉ាក ភ្យូ​សូ ពណ៌​ខៀវ លា​យស ពាក់​ស្លាក​លេខ តាកែវ 3A-1773 រង​ការខូចខាត​តិច​តួ ដឹក​ផ្ទាំង​ដែក​ក្រឡា​សំណាញ់​ជិត ២០​តោន ។​

 

​ប្រភព​ដដែល​បន្តទៀត​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ បាន​ដឹក​ផ្ទាំង​ដែក​សម្រាប់​ចាក់​បេតុង ចេញពី​ក្រុងប៉ៃលិន ក្នុងទិសដៅ​ពី​លិចទៅ​កើត ឆ្ពោះទៅ​ខេត្តបាត់ដំបង តែ​មិនដឹង​ជា​យ៉ាងណា ស្រាប់តែ​តៃកុង​រថយន្ត បើក​បត់​ក្បាល​ត្រឡប់មកផ្ទះ​វិញ លុះដល់​ត្រង់​ក្បែរ​រង្វង់​មូល​វិមានឯករាជ្យ ស្រាប់តែ​រេល​ផ្ទាំង​ដែក​ក្រឡា​សំណាញ់​ធ្លាក់ចុះ ក្រឡាប់​ទៅខាង​ស្តាំ​ដៃ​តែម្តង ។
​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​កន្លែងកើតហេតុ​បានឱ្យដឹង​ដែរ​ថា គេ​សង្ស័យ​រថយន្ត​ខាងលើ បើកបរ​ក្នុង​ល្បឿន​លឿន លុះ​បួង​ចង្កូត​នៅត្រង់​រង្វង់​មូល​ខ្លាំង ទើ​បណ្តាលឱ្យ​ក្រឡាប់​បែបនេះ ។​

 

​ប្រជាពលរដ្ឋ​ក៏មាន​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព ខណ​:​ឃើញ​ម្ចាស់​រថយន្ត​ខាងលើ​មានការ​ធ្វេសប្រហែស ដោយ​ដឹក​ដែក​ពេញ​ទ្រុង​រថយន្ត​សំពីងសំពោង តែ​អត់​មាន​យក​ខ្សែ​ចងរឹត​ឱ្យបាន​ត្រឹមត្រូវ បើសិនជា​ផ្ទាំង​ដែក​នោះ​រមៀល​ធ្លាក់​ទៅ​ប៉ះចំ​មុត​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​អាច​នឹងមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជាមិនខាន​ឡើយ ។ ពួកគាត់​ក៏​សំណូមពរ​ឱ្យ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ជើងគោក​ខេត្ត​ប៉ៃលិន ធ្វើការ​អប់រំ​ដល់​ម្ចាស់​រថយន្ត ក៏ដូចជា​ម្ចាស់​ផ្ទាំង​ដែក​ខាងលើ ចងរឹត​ឱ្យបាន​ស្រួលបួល បើសិនជា​ធ្លា​ក់លើ​អ្នកធ្វើដំណើរ តើ​អ្នកណា​ទទួលខុសត្រូវ ។

 

​ពួកគាត់​ក៏​សូមឱ្យ​សមត្ថកិច្ច​ប្រចាំការ​ក្នុង​ខេត្ត​ប៉ៃលិន ធ្វើការ​អប់រំ​ដល់​ម្ចាស់​រថយន្ត​ឱ្យ​រៀបចំ​ស្រួលបួល ពោលគឺ​កុំ​បណ្តែតបណ្តោយ​ឱ្យ​ដឹក​សំពីងសំពោង​ដូច​ដឹក​អេតចាយ​បែបនេះ​ទៀត ៕\

រថយន្ត​យី​ឌុប​ដឹក​ដែក​ក្រឡា​សំណាញ់ រមៀល​ផ្អៀង​ក្រឡាប់​ក្បែរ​វិមានឯករាជ្យ ក្រុងប៉ៃលិន​

PLB Banner on article detail