ខេត្តបាត់ដំបង រកឃើញ​អ្នកជំងឺ​កូ​វីដ ៥​នាក់​ទៀត ជា​ពលករ​មកពី​ថៃ​

ថ្ងៃសុក្រ 14 ឧសភា 2021, 8:36

​ខេត្តបាត់ដំបង​! យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២១​នេះ​ខេត្តបាត់ដំបង​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​០៥​នាក់​បន្ថែមទៀត ដែលជា​ពលករ​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

 

​ពលករ​អ្នកជំងឺ​កូ​វីដ​ទាំង​០៥​នាក់​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​រួមមាន​!
១-​ឈ្មោះ យឿន ហួច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​តា​ម៉ុក ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​
២-​ឈ្មោះ ម៉ាប់ ស្រី​មួយ ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្លាប​ប៉ាង ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​
៣-​ឈ្មោះ ស៊ាន រ៉េត ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឈូក​តាដក់ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​
៤-​ឈ្មោះ ស៊ាន ស៊ូ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ឈូក​តាដក់ ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​
៥-​ឈ្មោះ ឈ​យ ជិន​តា​ណា ភេទ​ស្រី អាយុ​០៥​ខែ ជា​កូន​របស់​ស៊ាន ស៊ូ ដែល​អ្នក​ទាំងអស់គ្នា​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​បាន​ចាត់​បញ្ជូនមក​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​មួយ​នៅក្នុង​វិទ្យាល័យ​ពេជ្រ​ចិន្ដា​ស្រុក​ភ្នំព្រឹក​និង​បាន​យក​សំណាក​ទៅ​វិភាគ​ទទួលបាន​លទ្ធផល​នៅ​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២១​ឃើញថា​មាន​ជំងឺ​កូ​វីដ​១៩ ហើយ​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

 

​គួរ​បញ្ជាក់ថា​! ចាប់ផ្ដើម​ពី​មានការ​ឆ្លង​រាលដាលជំងឺ​កូ​វីដ​១៩ ខេត្តបាត់ដំបង​មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន ៧៦​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២៩ នាក់ ករណី​ស្លាប់​ចំនួន ០១ នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ៤៦​នាក់​។​

ខេត្តបាត់ដំបង រកឃើញ​អ្នកជំងឺ​កូ​វីដ ៥​នាក់​ទៀត ជា​ពលករ​មកពី​ថៃ​
ខេត្តបាត់ដំបង រកឃើញ​អ្នកជំងឺ​កូ​វីដ ៥​នាក់​ទៀត ជា​ពលករ​មកពី​ថៃ​

PLB Banner on article detail