ធ្វើ​សំណាក​ព្រះសង្ឃ​ជាង​៦០​អង្គ រក​មេរោគ​កូ​វីដ​១៩

ថ្ងៃព្រហស្បតិ៍ 6 ឧសភា 2021, 8:30

​ខេត្តបាត់ដំបង​៖ អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ​ខេត្តបាត់ដំបង បាន​ចុះ​ពិនិត្យ​យក​សំណាក​ព្រះសង្ឃ​ជាង ៦០​អង្គ ដើម្បី​ស្វែងរក​វីរុស​កូ​វីដ​១៩ ខណៈដែល​ព្រះអង្គ​និមន្ត​ពី​ខេត្ត​ផ្សេងៗ​មក​សិក្សា​រៀនសូត្រ​ពី​ព្រះធម៌ និង​ភាសាបាលី ក្នុង​ទឹកដី​នៃ​ខេត្តបាត់ដំបង​។​

 

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង​បានបញ្ជាក់​ឲ្យ​ដឹងថា​÷ នៅ​រសៀល​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១​នេះ ក្រុមការងារ រួមជាមួយ​គ្រូពេទ្យ​ជំនាញ​បាន​ចុះ​អប់រំ ផ្សព្វផ្សាយ​ពី​វិធានការ​របស់​សុខាភិបាល និង​បាន​ពិនិត្យ​យក​សំណាក​លើ​ព្រះសង្ឃ​សរុប​ចំនួន ៦១​អង្គ ដែល​និមន្ត​មកពី​បណ្តា​ខេត្ត​ជាច្រើន​ក្នុង​គោល​បំំ​ណង​សិក្សា​រៀនសូត្រ​ព្រះពុទ្ធសាសនា និង​ភាសាបាលី​នៅក្នុង​វត្ត​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​ព្រះសង្ឃ​ទាំង​ចំនួន ៦១ អង្គ​ខាងលើ​និមន្ត​មកពី​ខេត្តកំពង់ស្ពឺ កំពង់ធំ ខេត្តពោធិសាត់ ប៉ៃលិន ខេត្តបន្ទាយមានជ័យ និង​តាម​បណ្តា​ស្រុក​នានា​ក្នុង​ខេត្តបាត់ដំបង​ផងដែរ ។​ក្រោយ​ការធ្វើ​តេស្ត​លើ​វត្ថុ​សំណាក គិត​ត្រឹម​ល្ងាច​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ចំនួន​ព្រះសង្ឃ​ជិត​ពាក់កណ្តាល​មាន​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩ ដោយ​មិនមាន​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩​ឡើយ​។​

 

លោក អភិបាលក្រុង​បានបញ្ជាក់​បន្ថែមថា​÷ ការ​និមន្ត​របស់​ព្រះអង្គ​មក​ខេត្តបាត់ដំបង​នៅពេលនេះ​ដោយសារតែ​លោក​សម្លឹង​ឃើញថា​ខេត្តបាត់ដំបង គឺជា​ខេត្ត​មាន​សុវត្ថិភាព​ចំពោះ​ជំងឺ​កូ​វីដ​-១៩  ហើយ​ចំពោះមុខ​នេះ ខណៈពេលដែល​ព្រះសង្ឃ​គ្រប់​អង្គ​កំពង់​ឋិត​ក្នុងដំណាក់កាល​ធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​ត្រូវការ​ជា​ចាំបាច់​នូវ​ចង្ហាន់​ជាច្រើន​ដើម្បី​ផ្គត់ផ្គង់ ដូចនេះ​សូម​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​មេត្តាជួយ​គាំទ្រ​រៀបចំ​ប្រគេន​ឲ្យ​បាន​ច្រើន​កុំបី​អាក់ខាន​ដើម្បី​ចាប់យក​សទ្ធា​ដោយ​សេចក្តី​ជ្រះថ្លា​៕​

ធ្វើ​សំណាក​ព្រះសង្ឃ​ជាង​៦០​អង្គ រក​មេរោគ​កូ​វីដ​១៩
ធ្វើ​សំណាក​ព្រះសង្ឃ​ជាង​៦០​អង្គ រក​មេរោគ​កូ​វីដ​១៩
ធ្វើ​សំណាក​ព្រះសង្ឃ​ជាង​៦០​អង្គ រក​មេរោគ​កូ​វីដ​១៩
ធ្វើ​សំណាក​ព្រះសង្ឃ​ជាង​៦០​អង្គ រក​មេរោគ​កូ​វីដ​១៩
ធ្វើ​សំណាក​ព្រះសង្ឃ​ជាង​៦០​អង្គ រក​មេរោគ​កូ​វីដ​១៩

PLB Banner on article detail