ពលរដ្ឋ​រិះគន់​ម្ចាស់​គ្រប់គ្រង​ផ្សារ​ខ្វែ បើក​ឱ្យ​អាជីវករ​លក់ដូរ​លើផ្លូវ​សាធារណៈ​

ថ្ងៃអង្គារ 4 ឧសភា 2021, 14:21

​ខេត្តបាត់ដំបង​! ប្រជាពលរដ្ឋ​បាន​រិះគន់​ខ្លាំងៗ​ទៅលើ​ម្ចាស់​គ្រប់គ្រង​( ផ្សារ​ខ្វែង )​ថា​បាន​យក​ផ្លូវ​សាធារណ​:​ដើម្បី​យក​កន្លែង​លក់ដូរ​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សណ្តាប់ធ្នាប់​និង​កកស្ទះ​ចរាចរណ៍​ផងដែរ​។​

 

​បើ​យោងតាម​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​បានអោយដឹង​ថា ទាក់ទង​នឹង​ផលប្រយោជន៍​បុគ្គល​ដែលជា​ម្ចាស់​ផ្សារ ផ្លូវ​អោយតែ​នៅជាប់​ផ្សារ​តែងតែមាន​ការរំលោភ​បំពាន​ដោយ​ម្ចាស់​ផ្សារ​និង​អាជីវករ​លក់ដូរ កញ្ជើ ល្អី តែម្តង​ដែល​បង្កអោយមាន​ការកកស្ទះ​ក្នុងការ​ធ្វើដំណើរ​សឹង​រាល់ថ្ងៃ រាល់​ខែ ដោយ​គ្មាន​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ចាប់់អារម្មណ៍​ក្នុងការ​ចុះមក​រៀបចំ​ឡើយ បណ្តែតបណ្តោយ​អោយ​ម្ចាស់​ផ្សារ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល់​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់បង​ប្អូន​នោះទេ ធ្វើ​យ៉ាងម៉េច​អោយតែបាន​ប្រយោជន៍​ចូលក្នុង​ហោប៉ៅ​តែប៉ុណ្ណោះ​។​

 

​ទីតាំង​យក​ផ្លូវ​ទីសាធារណៈ​ដើម្បី​យក​ធ្វើ​កន្លែង​លក់ដូរ​ខាងលើនេះ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ទីតាំង​ខាងលើនេះ​តែងតែ​អោយ​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​ជា​រៀងរាល់ថ្ងៃ​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សណ្តាប់ធ្នាប់​បង្ករ​អោយមាន​ការកកស្ទះ​ពិបាក​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ផងដែរ ។

 

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ខាងលើ​លោក ឡុ​ច ឆុន មេឃុំ​អូរ​ដំបង​១ លោក​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា រឿង​ហ្នឹង​លោក​ធ្លាប់បាន​ចុះ​ណែនាំ​រួចហើយ ហើយ​ពេល​នេះដែរ​ឯកឧត្តម​អភិបាលខេត្ត​ក៏មាន​គម្រោង ពង្រីក​ផ្លូវ​និង​ធ្វើ​ស្ពាន ហើយ​ក្រុមការងារ​បាន​ចុះ​រៀបចំ​បាញ់​គំនូស​រួចហើយ​ដែរ តែ​ពេលនេះ​សូម​ទ្រាំ​បន្តិច​ទៅ នៅពេលដែល​ស្ពាន​ធ្វើ​រួចរាល់​និង​ទូរ​លាយ​វិញ​ហើយ​។​

 

ពលរដ្ឋ​រិះគន់​ម្ចាស់​គ្រប់គ្រង​ផ្សារ​ខ្វែ បើក​ឱ្យ​អាជីវករ​លក់ដូរ​លើផ្លូវ​សាធារណៈ​

PLB Banner on article detail