យកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ចំនួន៨៨នាក់នៅបាត់ដំបង លទ្ធផលអវិជ្ជមានក្រោយតេស្តលើកទី២

ថ្ងៃច័ន្ទ 3 ឧសភា 2021, 18:16

ខេត្តបាត់ដំបង៖ បុគ្គលិកសាខាក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ សរុបចំនួន៨៨នាក់នៅខេត្តបាត់ដំបង លទ្ធផលតេស្តលើកទីពីរបានបញ្ជាក់ថា ពួកគាត់គឺអវិជ្ជមានកូវីដ-១៩ទាំងអស់ នេះបើយោងតាមការបញ្ជាក់ពីលោក វឿង ប៊ុន រេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ។

លោកប្រធានបានបញ្ជាក់បន្ថែមថា ក្រៅតែពីបុគ្គលិកទាំង៨៨នាក់ទទួលបានលទ្ធផលអវិជ្ជមាន ដោយឡែកចំពោះអ្នកបើកបររថយន្តដែលរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ លើកដំបូងតាមរយៈការធ្វើតេស្តរហ័សលើកទី០១នោះ បន្ទាប់មកក៏បាននាំយកសំណាកតេស្តលើកទីពីរនៅមន្ទីរពិសោធន៍ខេត្តបាត់ដំបង ជាលទ្ធផលគឺទទួលបានអវិជ្ជមានផងដែរ។

 គួរបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបងបាននាំយកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ បួនសាខានៅក្នុងខេត្តបាត់ដំបងសរុបចំនួន៨៧នាក់ ក្នុងនោះស្រីចំនួន៣៥នាក់ ដើម្បីតេស្តរកមេរោគកូវីដ-១៩ បន្ទាប់ពីមានអ្នកបើកបររថយន្តក្រុមហ៊ុនម្នាក់ដែលតេស្តរហ័សលើកទី១ ឃើញវិជ្ជមាន ហើយក្រោយមកក៏បញ្ជូនសំណាកមកតេស្តលើកទី២នៅមន្ទីរពិសោធន៍ ដែលលទ្ធផលទទួលបានអវិជ្ជមានដូចគ្នាជាមួយនឹងបុគ្គលិកទាំង៨៧នាក់នោះផងដែរ។

យកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ចំនួន៨៨នាក់នៅបាត់ដំបង លទ្ធផលអវិជ្ជមានក្រោយតេស្តលើកទី២
យកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ចំនួន៨៨នាក់នៅបាត់ដំបង លទ្ធផលអវិជ្ជមានក្រោយតេស្តលើកទី២
យកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ចំនួន៨៨នាក់នៅបាត់ដំបង លទ្ធផលអវិជ្ជមានក្រោយតេស្តលើកទី២
យកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ចំនួន៨៨នាក់នៅបាត់ដំបង លទ្ធផលអវិជ្ជមានក្រោយតេស្តលើកទី២
យកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ចំនួន៨៨នាក់នៅបាត់ដំបង លទ្ធផលអវិជ្ជមានក្រោយតេស្តលើកទី២
យកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ចំនួន៨៨នាក់នៅបាត់ដំបង លទ្ធផលអវិជ្ជមានក្រោយតេស្តលើកទី២
យកសំណាកបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ចំនួន៨៨នាក់នៅបាត់ដំបង លទ្ធផលអវិជ្ជមានក្រោយតេស្តលើកទី២

PLB Banner on article detail