​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជិត ១០០​គ្រាប់​នៅ​ស្រុក​គាស់ក្រឡ​

ថ្ងៃព្រហស្បតិ៍ 29 មេសា 2021, 18:17

​ខេត្តបាត់ដំបង​! គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជិត ១០០​គ្រាប់​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ដីចំការ​ទីតាំង​ពីរ​ផ្សេងគ្នា​ក្នុងស្រុក​គាស់ក្រឡ​។​

 

លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង អធិការនគរបាល​ស្រុក​គាស់ក្រឡ​បាន​រាយការណ៍​ថា​÷ នៅ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២១​នេះ​ប្រជាកសិករ​ម្នាក់​នៅពេលដែល​កំពុង​ភ្ជួរ​ដី​ធ្វើ​ចម្ការ​ក៏បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់​កប់​ក្នុង​ដី​នៅ​ទីតាំង​ពីរ​ផ្សេងគ្នា ស្ថិត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

 

ហើយ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ជាច្រើន​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ភ្ជួរ​ដី​ប្រទះឃើញ​នាពេលនេះ​សរុប​ចំនួន ៩៤​គ្រាប់ ដែល​ក្នុងនោះ​មាន​! ប្រភេទ​គ្រាប់ M៧៩ ចំនួន ២៣​គ្រាប់​, គ្រាប់បែក​មាន​ដង​ឈើ​ចំនួន ០១​គ្រាប់​, ប្រភេទ​គ្រាប់បែក​៦៧​ចំនួន ០១​គ្រាប់​, គ្រាប់​១២,៧ ចំនួន ១៥​គ្រាប់ និង​​ប្រភេទ​គ្រាប់ RPK ចំនួន ៥៤​គ្រាប់​ផងដែរ​។​

 

លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង បាន​បន្តថា​÷ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ដែល​មិនទាន់​ផ្ទុះ​ខាងលើនេះ វា​បាន​កប់​នៅក្នុង​ដីចម្ការ​ដែល​ទើបនឹង​ភ្ជួរ​ថ្មី ហើយ​សុទ្ធសឹង​ជា​គ្រាប់​នៅមាន​ប្រសិទ្ធភាព​នៅឡើយ ហើយ​វា​ជា​ប្រភេទ​ដែល​នៅ​សេស​លស់​តាំងពី​សម័យ​សង្គ្រាម​មក​ម្លេះ​។

 

​ក្រោយ​ការប្រទះឃើញ​ភ្លាមៗ​លោក​បាន​ទំនាក់ទំនង​ទៅកាន់​មន្ត្រី​អង្គភាព​កំចាត់មីន HALO TRUST ហើយ​ដើម្បី​រំដោះ​យកចេញ​និង​រងចាំ​ពេលវេលា​ដើម្បី​ធ្វើ​ការដុត​កំទេចចោល​៕​

​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជិត ១០០​គ្រាប់​នៅ​ស្រុក​គាស់ក្រឡ​
​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជិត ១០០​គ្រាប់​នៅ​ស្រុក​គាស់ក្រឡ​
​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជិត ១០០​គ្រាប់​នៅ​ស្រុក​គាស់ក្រឡ​
​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជិត ១០០​គ្រាប់​នៅ​ស្រុក​គាស់ក្រឡ​
​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជិត ១០០​គ្រាប់​នៅ​ស្រុក​គាស់ក្រឡ​
​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជិត ១០០​គ្រាប់​នៅ​ស្រុក​គាស់ក្រឡ​
​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជិត ១០០​គ្រាប់​នៅ​ស្រុក​គាស់ក្រឡ​
​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជិត ១០០​គ្រាប់​នៅ​ស្រុក​គាស់ក្រឡ​

PLB Banner on article detail