អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារបណ្តោះអាសន្ន​ ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣

ថ្ងៃច័ន្ទ 26 មេសា 2021, 7:55

ខេត្តព្រះសីហនុ=រសៀលថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា  ឆ្នាំ ២០២១  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្សារលក់គ្រឿងឧបភោគបរិភោគបណ្តោះអាសន្នស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

 

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតផ្សារទំនើប Furi សូមអញ្ជើញមកទិញគ្រឿងឧបភោគបរិភោគមានដូចជា អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងទេសជាច្រើនមុខទៀត នៅទីតាំងផ្សារបណ្តោះអាសន្ន ដែលរដ្ឋបាលខេត្តបានរៀបចំនេះ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ដោយមានការរឹតត្បិតក្នុងការធ្វើដំណើរ ដើម្បីចូលរួមការពារទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងរីករាលដាល នៅក្នុងសហគមន៍ ខណៈពេលដែលក្រុងព្រះសីហនុ កំពុងមានការឆ្លងរីករាលដាលកើនឡើង។ 

 

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អ្នកគ្រប់គ្រង និងអាជីវករលក់ដូរ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលធ្វើសកម្មភាពលក់ដូរ ចាំបាច់ត្រូវអនុវត្តតាមសង់ដារប្រតិបត្តិរបស់ផ្សារ និងត្រូវរក្សាអនាម័យ ពាក់ម៉ាស គម្លាតសុវត្ថិភាព លាងដៃជាមួយនឹងទឹកអាល់កុល ជែល និងទឹកសម្លាប់មេរោគផ្សេងៗឱ្យបានជាប្រចាំ ជាពិសេសត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាគឺបីការពារបីកុំឱ្យបានខ្ជាប់ខ្ជួនដើម្បីយើងចៀសសផុតពីការឆ្លងរីករាលដាលនៅក្នុងសហគមន៍បន្តទៀត៕

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារបណ្តោះអាសន្ន​ ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារបណ្តោះអាសន្ន​ ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារបណ្តោះអាសន្ន​ ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារបណ្តោះអាសន្ន​ ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារបណ្តោះអាសន្ន​ ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារបណ្តោះអាសន្ន​ ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារបណ្តោះអាសន្ន​ ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារបណ្តោះអាសន្ន​ ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងផ្សារបណ្តោះអាសន្ន​ ស្ថិតក្នុងបរិវេណផ្សារទំនើប Furi ភូមិ៣

PLB Banner on article detail