អាជ្ញាធរ​ខេត្តសៀមរាប​ ព្រមាន​ចាត់​វិធានការចំពោះ​អាជីវករលក់ដូរ​ឡើងថ្លៃ​

ថ្ងៃអាទិត្យ 18 មេសា 2021, 9:16

សៀមរាប​÷​អាជ្ញាធរខេត្ត នៅ​ថ្ងៃទី ១៧​ខែមេសា​ឆ្នាំ​២០២១​នេះ បានប្រកាស​ជូនដំណឹង និង​ព្រមាន​ចាត់វិធានការ ចំពោះ​អា​ជីក​រណា ដែល​លក់ ដូរ​ឡើងថ្លៃ​ខុស​ប្រក្រតី​។​

 

​ការប្រកាស​ជូនដំណឹង ក៍​ដូចជា​ចាត់វិធានការ​នេះ គឺជា​ការទប់ស្កាត់​មួយ ជៀសវាង​ការកើតឡើង​ដូច​ព័​ត៍​មាន​ដែល​លេច​ឮថា រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ខ្លះ រួមទាំង​ខេត្តសៀមរាប​ផង មានការ​លក់ដូរ​ឡើង ថ្លៃ​ជាង​មុន​។​

 

​សេចក្តីណែនាំ របស់​រដ្ឋបាល​ខេត្តសៀមរាប​លេខ ០០៥/​ស​ណន​/២១​ចុះ​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០២១ បញ្ជាក់ថា រដ្ឋបាល​ខេត្តសៀមរាប​ជំរាបជូន​ដំណឹង​អ្នក គ្រប់គ្រង​សហគ្រាស ផ្សារ​រដ្ឋ ឯង​ជន ផ្សារ​ទំនើប ឪ​សថ​ស្ថាន​។​ល​។ ក្នុង​បរិបទ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វីដ​១៩ ហើយ​រដ្ឋបាលខេត្ត​សម្រេច​បិទ​តំបន់​មួយចំនួន រដ្ឋ បាល​ខេត្តសៀមរាប សូម​ធ្វើ​ការណែនាំ​។​

 

​មិនត្រូវ​ឡើងថ្លៃ​ទំនិញប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ​គ្រប់​ប្រភេទ និង​ឪ​សថ ថ្លៃ​ហួស​ហេតុដែល​ធ្វើអោយប៉ះពាល់​ដល់​ជីវភាព​និង​ការរស់នៅ​ប្រជា​ពល រដ្ឋ​។ ក្នុងករណី​ពិនិត្យឃើញថា មានការ​លក់​ថ្លៃ​លើស​ឬ​ថ្លៃ​ហួសហេតុ ត្រូវ​ចាត់វិធានការ​ផ្អាក ឬ​ប​ញ្ឍ​ប់ ឬ​ដក​អាជ្ញាប័ណ្ណ​បណ្តោះអាសន្ន​ឬ​ស្ថាពរ ព្រមទាំង​ចាត់ វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

 

​ក្រោយ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត បង្ហាញជូន​ជា​សាធារណ​: ការលក់ដូរ​របស់​អា​ជីវ​ករ​ក្នុង​ផ្សា​រហាក់​មិនមាន​ការឡើង​ថ្លៃ​ខ្ពស់​នោះឡើយ​។​

 

​នៅក្នុង​ផ្សារលើ​ធំថ្មី នៅ​ល្ងាច​ថ្ងៃទី​១៧​ខែមេសា​នេះ​សាច់គោ​១​គីឡូក្រាម​៣៤០០០​រៀល​ទៅ​៣៥០០០ រៀល​ខណ​:​មុន​បិទ​តំបន់​ខ្លះ​ក្នុង​ខេត្ត​នេះ ត្រឹមតែ ៣០០០០​ទៅ​៣២០០០​រៀល​ក្នុង​១​គីឡូ​។​ឯ​សាច់ជ្រូក ២៥០០០​រៀល​ខណ​:​មុន​បិទ​២០០០០​ទៅ ២២០០០​រៀល​។ ចំណែក​ត្រី​.​មាន់​.​ទា និង​បន្លែ​ហាក់​មិនមាន​ការឡើង​ថ្លៃ​នោះឡើយ​។​

 

​ស្ត្រី​លក់​សាច់ជ្រូក​ម្នាក់​បានអោយ​ដឹងថា សាច់ជ្រូក​មានការ​ឡើង​បន្តិច​ក្នុងថ្ងៃនេះ ដោយសា​ឡើង​ពី​ក្រុមហ៊ុន​។ បើ​មិន​អីចឹង​ទេ ពួកគាត់​អាជីវករ ក៍​មិន​លក់​ឡើង​ដែរ​។​

 

​ទោះជា​បែបនេះ លោក​ខៀវ សត ចៅសង្កាត់​ស្លក្រាម ដែល​កំពុង​ចុះ​ពិនិត្យ ក៍​ដូចជា​ការណែនាំ​អាជីវករ​ក្នុង​ផ្សារ បាន​បញ្ជាក់ថា លោក​បាន​សាកល្បង​ហើយ ក្នុងចំណោម​ទំនិញ​២០​មុខ គឺ​នៅ​តម្លៃ​ធម្មតា​។​តែ​ខាង​លោក​ក៍នៅ​ព្យាយាម​ពន្យល់​ដល់​អាជីវករ​ជាប្រចាំ​ផងដែរ កុំអោយ​មានការ​ឡើងថ្លៃ​ព្រោះតែ​ឪ​កាស​កូ​វីដ​នេះ​។

 

​លោក​លី សំ​រិ​ទ្ធិ អភិបាលរង​ខេត្ត​ខេត្ត និង​ជា​អ្នក នាំពាក្យ​សាលាខេត្ត​សៀមរាប បាន​មានប្រសាសន៍​តាម​ទូរ​សព្ទ័​ថា ជាការ​ពិតណាស់​ដែលរ​ដ្ឋ​បាល​ខេត្ត​​សៀមរាប​ចេញ​សេចក្តីណែនាំ​នេះ​។ ខេត្តសៀមរាប​មិនទាន់មាន​ការលក់​ឡើង​ថ្លៃ​មែន តែ​ភ្នំពេញ​ឬ​ខេត្ត​ផ្សេង​មាន​ខ្លះៗ​ហើយ អីចឹង​ទេ​អាជ្ញាធរ​ជូនដំណឹង​នេះ គឺ​ទប់ស្កាត់​អោយបាន​មុន​ការកើតឡើង​៕ ដោយ តាំង ហូ​

អាជ្ញាធរ​ខេត្តសៀមរាប​ ព្រមាន​ចាត់​វិធានការចំពោះ​អាជីវករលក់ដូរ​ឡើងថ្លៃ​
អាជ្ញាធរ​ខេត្តសៀមរាប​ ព្រមាន​ចាត់​វិធានការចំពោះ​អាជីវករលក់ដូរ​ឡើងថ្លៃ​
អាជ្ញាធរ​ខេត្តសៀមរាប​ ព្រមាន​ចាត់​វិធានការចំពោះ​អាជីវករលក់ដូរ​ឡើងថ្លៃ​
អាជ្ញាធរ​ខេត្តសៀមរាប​ ព្រមាន​ចាត់​វិធានការចំពោះ​អាជីវករលក់ដូរ​ឡើងថ្លៃ​
អាជ្ញាធរ​ខេត្តសៀមរាប​ ព្រមាន​ចាត់​វិធានការចំពោះ​អាជីវករលក់ដូរ​ឡើងថ្លៃ​
អាជ្ញាធរ​ខេត្តសៀមរាប​ ព្រមាន​ចាត់​វិធានការចំពោះ​អាជីវករលក់ដូរ​ឡើងថ្លៃ​

PLB Banner on article detail