ពលរដ្ឋ​​ក្នុងភូមិ​ប៉ាង​រលឹម បារម្ភ​ពី​សុខភាព​ផ្លូវដង្ហើម ព្រោះ​ក្លិន​សំរាម​គេ​យកទៅ​បោះចោល និង​ដុត​នៅក្បែរ​ផ្ទះ ជះក្លិន​ស្អុយ​អា​សោច លំបាក​ដកដង្ហើម​

ថ្ងៃពុធ 7 មេសា 2021, 9:58

(​ប៉ៃលិន​) ៖ មាន​ប្រជាពលរដ្ឋ​មួយចំនួន បាននាំគ្នា​និយាយ​ត្អូញត្អែរ និង ព្រួយបារម្ភ​យ៉ាង ខ្លាំង ចំពោះ​សុវត្ថិភាព​ផ្លូវដង្ហើម ខណ​:​ពួកគាត់​អះអាងថា មាន​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ផ្សារ​ប៉ាង រលឹម និង អាជីវករ​មួយចំនួន ដែល​លក់ដូរ​នៅក្នុង​ផ្សារ​មួយ​នេះ តែងតែ​ដឹក​សំរាម​យក​សំរាម​ទៅ​បោះចោល​ទាំងយប់​ទាំង​ថ្ងៃ យ៉ាង​អនាធិបតេយ្យ​នៅលើ​ចិញ្ចើមផ្លូវ​ក្បែរ​ភូមិ ដែល​រលួយ​បង្ក​ទៅជា​ក្លិនស្អុយ​អា​សោច លុះ​ពេល​ខ្យល់​បក់បោក​ចូលក្នុង​ផ្ទះ​ខ្លួន​ម្តងៗ ស្ទើរ​ទ្រាំ​លែងកើត ហើយក៏​បង្ក​ទៅជា​ជំងឺ​រលាក​ផ្លូវដង្ហើម និង​កើតជា​ជំងឺ​ផ្តាសាយ​ញឹកញាប់​ផងដែរ ។

 

ហេតុការណ៍​ប្រជាពលរដ្ឋ​នាំគ្នា​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព​ផ្លូវដង្ហើម បន្ទាប់ពី​គេ​យក​សំរាម​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ​នៅលើ​ចិញ្ចើមផ្លូវ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។  

 

ប្រភពព័ត៌មាន​ពី​បុរស ឈ្មោះ ម៉ៅ ពន្លក អាយុ​៤៥​ឆ្នាំ និង ឈ្មោះ អ៊ូច សា​រ៉ាវុធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរៗ កន្លែង​គេ​យកស​ម្រាម​ទៅ​បោះចោល​នេះ បាន​រៀបរាប់​ឱ្យដឹង​ទាំង​ក្តី​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្លូវដង្ហើម​ខ្លួន​ដូចៗ​គ្នា​ថា ៖ មាន​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ក្នុងភូមិ​ប៉ាង​រលឹម និង​អាជីវករ​ក្នុង​ផ្សារ​ប៉ាង​រលឹម​មួយចំនួន បាននាំគ្នា​ដឹកយក​សម្រាម និង​កំទេច​កាកសំណល់​ផ្ទះបាយ ដូចជា សំបក​បន្លែ​ផ្លែឈើ សំបក​ពងមាន់ ពង​ទា ស្រកាត្រី និង​ក្បាល​ត្រី ទៅ​ចាក់ចោល​អនាធិបតេយ្យ​នៅលើ​ចិញ្ចើមផ្លូវ​ក្បែរ​ផ្ទះ​ពួកគាត់ អស់​រយ​:​ពេល​ជា​យូរ​មកហើយ លុះ​ក្រោយពេល​សំរាម​ស្អុយរលួយ គាប់​ជួន​នឹង​ខ្យល់​បក់​មកពី​ទិសខាងកើត​ម្តងៗ បណ្តាលឱ្យ​ជះក្លិន​ស្អុយ​អា​សោច​ស្ទើរតែ​ទ្រាំ​មិនបាន ហើយ​ចង់ល​ក់ដី​ទៅ​រស់នៅ​កន្លែង​ផ្សេង ជាពិសេស​ពេលដែល​គេ​ដុត​សម្រាម​នេះ​ម្តងៗ ធ្វើឱ្យ​ផ្សែងហុយ​ឆួល​ឈ្លក់ ចូលទៅ​ក្នុងផ្ទះ ធុំក្លិន​ឆ្ងៀ​ម​ទ្រុប លំបាក​ក្នុងការ​ដកដង្ហើម​យ៉ាង​ខ្លាំង ជាពិសេស​ជា​ញឹកញាប់ តែង​ធ្វើឱ្យ​ក្មេង​តូចៗ និង​មនុស្ស​ចាស់ កើត​ជំងឺ​ផ្តាសាយ រលាក​ច្រមុះ រលាក​ផ្លូវដង្ហើម ក៏​សំបូរ​ទៅដោយ​សត្វ​រុយ​ក្បាល​ខៀវ ហើរ​ចូលទៅ​ក្នុងផ្ទះ លំបាក​ក្នុង​ការហូប​អាហារ​ផងដែរ ។

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ការចាក់សំរាម​នៅលើ​ចិញ្ចើមផ្លូវ​នេះ គឺមាន​រយ​:​ពេល​ជាង​១​ឆ្នាំ​មកហើយ ដោយ​យូរៗ​ម្តង ទើប​ឃើញ​អាជ្ញាធរ​ចុះទៅពិនិត្យ ក៏​ធ្លាប់មាន​ខាង​មន្ត្រី​បរិស្ថាន​យក​គ្រឿងចក្រ​ទៅ​រុញ​ទំលាក់​ក្នុង​ជង្ហុក​ផងដែរ តែ​ក្លិន​នៅ​ស្អុយ​មិន​បាត់​នោះឡើយ ទាល់តែ​ដឹកយក​ទៅ​បោះចោល​នៅ​កន្លែង​ផ្សេង​ទើប​អាច​ឈប់​មាន​ក្លិន​បែបនេះ ។

 

ពួកគាត់​ក៏បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ក្បែរៗ ផ្សារ និង​អាជីវករ​ក្នុង​ផ្សារ​ប៉ាង​រលឹម​មួយចំនួន ឈប់​ដឹកយក​សំរាម​ទាំងនេះ​ទៅ​បោះចោល​នៅលើ​ចិញ្ចើមផ្លូវ​ទៀត ដោយ​ខាង​ផ្សារ ត្រូវ​រក​រថយន្ត​ដឹក​សំរាម​យកទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​ណាមួយ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​លំនៅឋាន​ប្រជាពលរដ្ឋ ព្រោះ​ជាតិ​ស្អុយ និង​ផ្សែង​ពុល ពិតជា​ប៉ះពាល់​ដល់​សុខភាព​ពួកគាត់​ខ្លាំងណាស់ ។

 

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យដឹងថា ៖ ខាង​លោក​អត់​ទាន់​ដឹង​រឿងនេះ​ទេ ក្រោយពី​ទទួលបាន​ដំណឹង​ហើយ នឹង​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះទៅ​រៀបចំ​សម្អាត ។

 

​រីឯ​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ក៏បាន​ឱ្យដឹង​ដែរ​ថា ៖ ខាង​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ចុះទៅ​រៀបចំ​ដុត​កំទេចចោល ហើយក៏​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​ចាក់សំរាម​នោះ ស៊ើបអង្កេត​មើល បើសិនជា​ឃើញ​ហើយ​ថតរូប​ឱ្យបាន​ច្បាស់ ខាង​លោក​នឹង​ហៅ​អ្នកប្រព្រឹត្ត​បទល្មើស​នេះ ទៅធ្វើ​កិច្ចសន្យា​អប់រំ បើសិនជា​នៅ​មិន​រាងចាល ខាង​លោក​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

ពលរដ្ឋ​​ក្នុងភូមិ​ប៉ាង​រលឹម បារម្ភ​ពី​សុខភាព​ផ្លូវដង្ហើម ព្រោះ​ក្លិន​សំរាម​គេ​យកទៅ​បោះចោល និង​ដុត​នៅក្បែរ​ផ្ទះ ជះក្លិន​ស្អុយ​អា​សោច លំបាក​ដកដង្ហើម​
ពលរដ្ឋ​​ក្នុងភូមិ​ប៉ាង​រលឹម បារម្ភ​ពី​សុខភាព​ផ្លូវដង្ហើម ព្រោះ​ក្លិន​សំរាម​គេ​យកទៅ​បោះចោល និង​ដុត​នៅក្បែរ​ផ្ទះ ជះក្លិន​ស្អុយ​អា​សោច លំបាក​ដកដង្ហើម​
ពលរដ្ឋ​​ក្នុងភូមិ​ប៉ាង​រលឹម បារម្ភ​ពី​សុខភាព​ផ្លូវដង្ហើម ព្រោះ​ក្លិន​សំរាម​គេ​យកទៅ​បោះចោល និង​ដុត​នៅក្បែរ​ផ្ទះ ជះក្លិន​ស្អុយ​អា​សោច លំបាក​ដកដង្ហើម​
ពលរដ្ឋ​​ក្នុងភូមិ​ប៉ាង​រលឹម បារម្ភ​ពី​សុខភាព​ផ្លូវដង្ហើម ព្រោះ​ក្លិន​សំរាម​គេ​យកទៅ​បោះចោល និង​ដុត​នៅក្បែរ​ផ្ទះ ជះក្លិន​ស្អុយ​អា​សោច លំបាក​ដកដង្ហើម​
ពលរដ្ឋ​​ក្នុងភូមិ​ប៉ាង​រលឹម បារម្ភ​ពី​សុខភាព​ផ្លូវដង្ហើម ព្រោះ​ក្លិន​សំរាម​គេ​យកទៅ​បោះចោល និង​ដុត​នៅក្បែរ​ផ្ទះ ជះក្លិន​ស្អុយ​អា​សោច លំបាក​ដកដង្ហើម​
ពលរដ្ឋ​​ក្នុងភូមិ​ប៉ាង​រលឹម បារម្ភ​ពី​សុខភាព​ផ្លូវដង្ហើម ព្រោះ​ក្លិន​សំរាម​គេ​យកទៅ​បោះចោល និង​ដុត​នៅក្បែរ​ផ្ទះ ជះក្លិន​ស្អុយ​អា​សោច លំបាក​ដកដង្ហើម​
ពលរដ្ឋ​​ក្នុងភូមិ​ប៉ាង​រលឹម បារម្ភ​ពី​សុខភាព​ផ្លូវដង្ហើម ព្រោះ​ក្លិន​សំរាម​គេ​យកទៅ​បោះចោល និង​ដុត​នៅក្បែរ​ផ្ទះ ជះក្លិន​ស្អុយ​អា​សោច លំបាក​ដកដង្ហើម​

PLB Banner on article detail