អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ត្អូញត្អែរថា រដូវ​សែន​ឆេង​ម៉េង​ឆ្នាំនេះ អតិថិជន​ចូល​ទិញ ថយចុះ​ជាង​៥០%

ថ្ងៃច័ន្ទ 5 មេសា 2021, 9:9

ប៉ៃលិន​) ៖ ជា​រៀងរាល់ឆ្នាំ ឱ្យតែ​ដល់​រដូវ​សែន​ឆេង​ម៉េង ឬ​សែន​ផ្នូរ ប្រជាពលរដ្ឋ ដែលមាន​សាច់ឈាម​ជាប់​ខ្សែស្រឡាយ​ចិន តែងតែ​នាំគ្នា​សម្រុក​មកពី​តាម​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ​ជាដើម ចូល​ទិញ​ម្ហូបអាហារ នំចំណី ផ្លែឈើ និង​សម្ភារ​:​ផ្សេងៗ យកទៅ​សែនព្រេន រំលឹក​គុ ណ​ដល់​ឪពុកម្តាយ ជីដូន​ជីតា ដែល​បាន​ចែក​ឋាន​ទៅ​បរលោក ហើយ​បញ្ចុះ​នៅក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ជាហេតុ​ធ្វើឱ្យ​អាជីវករ​ម្នាក់ៗ សប្បាយរីករាយ​ក្នុង​ការលក់ដូរ​យ៉ាងខ្លាំង ។

តែ​រហូតមកដល់​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១​នេះ អាជីវករ​នៅតាម​តូប​នីមួយៗ ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ស្ថិតនៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀប​រាប់ទាំង​ទឹកមុខ​ស្រពោន និង​ត្អូញ ត្អែ​រថា ៖ ការលក់ដូរ​ឥ​វ៉ាន់​របស់ខ្លួន មានការ​ថយចុះ​ខ្លាំង រហូតដល់​ជាង​៥០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០​កន្លងមក ខណ​:​បញ្ហា​ជំងឺ​កូ​វីដ​-១៩ កំពុង​ផ្ទុះឡើង​នៅក្នុង​ប្រទេស​កម្ពុជា ។ តែ​ទោះបីជា​យ៉ាងណា ក៏​ពួកគាត់​នៅ​តស៊ូ លក់ដូរ ហើយ​សង្ឃឹមថា ឆ្នាំក្រោយ​អស់​ជំងឺ​មួយ​នេះ ការលក់ដូរ​នឹង​ស្ថិតក្នុង​សភាព​ដូច​ធម្មតា​ឡើងវិញ ។

 

បើតាម​ការរៀបរាប់​ពី​អាជីវករ​ម្នាក់ ឈ្មោះ ចែ​ស្រី លក់​សម្ភារ​ផ្សេងៗ នៅក្នុង​ផ្សារ បានឱ្យដឹងថា ៖ ការលក់ដូរ​របស់​ពួកគាត់ នាឱកាស​បុណ្យ​ឆេង​ម៉េង ឬ​សែន​ផ្នូរ​នេះ អត់​សូវ​មាន​អតិថិជន ច្រើន​ចូលមក​ទិញ យកទៅ​សែន ដូច​ឆ្នាំមុនៗ នោះឡើយ ខណ​:​ប្រជាពលរដ្ឋ​ជាប់​ខ្សែស្រឡាយ​ចិន​មួយចំនួន​រស់នៅ​ខេត្ត​ផ្សេងៗ និង​ទីក្រុង​ភ្នំពេញ លុះ​កើតមាន​បញ្ហា​ជំងឺ​កូ​វីដ​១៩ ក៏​នាំគ្នា​ផ្អាក​តែម្តង ។​

 

ប្រភព​ដដែល​បន្តទៀត​ថា គ្រប់គ្នា​លក់ដូរ​ចាប់តាំងពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ ក្នុង​១​ថ្ងៃៗ លក់ដាច់​អស់ ប្រហែល​១០% នៃ​ឆ្នាំមុន​ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណា ការលក់ដូរ​របស់​ពួកគាត់​ក្នុង​ផ្សារ ក៏មាន​ការប្រុងប្រយ័ត្ន​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដោយមាន​ការលាង​ដៃ​នឹង​ទឹក​អាល់កុល ឬ​ជែ​ល ក៏​ពាក់​ម៉ាស​ជាប្រចាំ ដើម្បី​ការពារ​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ ។

 

បើតាម​ការរៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ គី ជឺ ជា​អ្នក​មើលថែ​អ្នកតាចិន​ផ្នែក​សង្គមកិច្ច បាន​រៀបរាប់​ឱ្យដឹងថា ៖ ការ​សែន​ឆេង​ម៉េង ឬ​សែន​ផ្នូរ​ជីដូន​ជីតា កុងម៉ា របស់​ប្រជាពលរដ្ឋ​ជាប់​ខ្សែស្រឡាយ​ចិន នៅ​ឆ្នាំ​២០២១​នេះ អត់​សូវ​ឃើញ​មាន​អ្នក​ចូលមក​សែនព្រេន ដូច​រាល់​ឆ្នាំ​នោះឡើយ ព្រោះ​អ្នកខ្លះ មាន​កូនចៅ​រស់​នៅឯ​ទីក្រុង​ភ្នំពេញ លុះ​មាន​បញ្ហា​ជំងឺ​នេះ ក៏​ផ្អាក​តែម្តង ។​

 

ប្រភព​បន្តទៀតថា តែ​ទោះបីជា​យ៉ាងណា ខាង​សមាគម​ចិន ក៏បាន​រៀបចំ​ធ្វើការ​សែន​រួម​តែមួយ និង​បាន​និមន្ត​ព្រះសង្ឃ ឱ្យ​សូត្រមន្ត​បញ្ជូន​កុសលផល​បុណ្យ ដល់​សាច់ញាតិ ដែល​បានទទួល​មរណភាព​ហើយ ឱ្យមក​ទទួលយក និង​បែរក្រោយ​ឱ្យ​ពរ​ដល់​កូនចៅ​រកស៊ី​មានបាន ទទួល​នូវ​សេចក្តីសុខក្សេមក្សាន្ត​ក្នុង​ក្រុមគ្រួសារ​ផងដែរ ៕
 

អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ត្អូញត្អែរថា រដូវ​សែន​ឆេង​ម៉េង​ឆ្នាំនេះ អតិថិជន​ចូល​ទិញ ថយចុះ​ជាង​៥០%
អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ត្អូញត្អែរថា រដូវ​សែន​ឆេង​ម៉េង​ឆ្នាំនេះ អតិថិជន​ចូល​ទិញ ថយចុះ​ជាង​៥០%
អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ត្អូញត្អែរថា រដូវ​សែន​ឆេង​ម៉េង​ឆ្នាំនេះ អតិថិជន​ចូល​ទិញ ថយចុះ​ជាង​៥០%
អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ត្អូញត្អែរថា រដូវ​សែន​ឆេង​ម៉េង​ឆ្នាំនេះ អតិថិជន​ចូល​ទិញ ថយចុះ​ជាង​៥០%
អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ត្អូញត្អែរថា រដូវ​សែន​ឆេង​ម៉េង​ឆ្នាំនេះ អតិថិជន​ចូល​ទិញ ថយចុះ​ជាង​៥០%
អាជីវករ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ត្អូញត្អែរថា រដូវ​សែន​ឆេង​ម៉េង​ឆ្នាំនេះ អតិថិជន​ចូល​ទិញ ថយចុះ​ជាង​៥០%

PLB Banner on article detail