អូស​រទេះ​ចេញ​លួច​មិនបាន​សម្រេច​ត្រូវ​ម្ចាស់​ដឹង​ទាន់​ស្រែក​ឆោឡោ​ផ្អើល​រត់ចោល​ទាំង​ម៉ូតូ​និង​រទេះ​

ថ្ងៃសុក្រ 2 មេសា 2021, 13:51

​ខេត្តបាត់ដំបង​! ក្រុមចោរ​០២​នាក់​បាន សណ្តោង​រទេះ​ម៉ូតូ​ចេញ​លួច​ខណ​:​ផ្លោះ​របង​ចូល​ផ្ទះ​អ្នកស្រុក​ត្រូវ​ម្ចាស់​ដឹង​ទាន់​ដេញ​ស្រែក​ឆោឡោ​ផ្អើល​រត់​យករួចខ្លួន​ស​ន្ស​ល់​ទុក​នូវ​វត្ថុតាង​ម៉ូតូ​០១​គ្រឿង​និង​រទេះអូស​មួយ​ផងដែរ​។​

 

​ប្រភព​ចេញពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា ហេតុការណ៍​ប៉ុន​ប៉ន​លួច​យក​ទ្រព្យសម្បត្តិ​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោងជាង​០២​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២១ នៅត្រង់ចំណុច​ភូមិ​សូ​ភី​២ សង្កាត់​រតន​: ក្រុង​បាត់ដំបង ។​

 

​តាម​ការបញ្ជាក់​ពី​ម្ចាស់ផ្ទះ​ជនរងគ្រោះ​មានឈ្មោះ ភារ​ម្យ អាយុ​ជាង ៣០ ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​កន្លែងកើតហេតុ​ខាងលើ​បានអោយដឹងថា ជនសង្ស័យ​កាល​ថ្មីៗ​កន្លងទៅនេះ​បានធ្វើ​សកម្មភាព​ចូល​លួច​ផាល​ត្រាក់ទ័រ​បាន​ម្តង​រួចហើយ រហូតដល់​យប់កើតហេតុ​នេះ​ជនសង្ស័យ​ដែលមាន​បក្សពួក​ចំនួន ២​នាក់​បាន​ផ្លោះ​របង​ចូល​ផ្ទះ​របស់ខ្លួន​ម្តងទៀត​ហើយ​បាន​ប្រមូលយក​គ្រឿង​ត្រាក់​ដាក់​ក្នុងកា​រ៉ុង ប្រុង​ជញ្ជូន​យកចេញ​ដើម្បី​ដាក់​លើ​រទេះអូស ប៉ុន្តែ​ត្រូវ​លោក​បានដឹងខ្លួន​ទាន់​ក៏​ស្រែក​ឆោឡោឡើង​បណ្តាល​ឲ្យ​ជនសង្ស័យ​ផ្អើល​រត់ចោល​ម៉ូតូ និង​រទេះអូស​នៅ​កន្លែងកើតហេតុ​តែម្តង​។​

 

​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ទទួល​យក​និង​បញ្ជូនទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​រៀបចំ​ចាត់ការ​តាម​នីតិវិធី​៕​

អូស​រទេះ​ចេញ​លួច​មិនបាន​សម្រេច​ត្រូវ​ម្ចាស់​ដឹង​ទាន់​ស្រែក​ឆោឡោ​ផ្អើល​រត់ចោល​ទាំង​ម៉ូតូ​និង​រទេះ​
អូស​រទេះ​ចេញ​លួច​មិនបាន​សម្រេច​ត្រូវ​ម្ចាស់​ដឹង​ទាន់​ស្រែក​ឆោឡោ​ផ្អើល​រត់ចោល​ទាំង​ម៉ូតូ​និង​រទេះ​
អូស​រទេះ​ចេញ​លួច​មិនបាន​សម្រេច​ត្រូវ​ម្ចាស់​ដឹង​ទាន់​ស្រែក​ឆោឡោ​ផ្អើល​រត់ចោល​ទាំង​ម៉ូតូ​និង​រទេះ​

PLB Banner on article detail