រកឃើញបុរសម្នាក់ទៀតរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប វិជ្ជមានកូវីដ-១៩

ថ្ងៃព្រហស្បតិ៍ 25 មីនា 2021, 14:10

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មានអ្នករស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាបចំនួន០១នាក់បន្ថែមទៀត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃនេះ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ  ក្នុងចំណោមអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ នៅទូទាំងប្រទេសមានចំនួន៥៥ នាក់  ក្នុងនោះមានជនជាតិខ្មែរ៥៤នាក់ និងជនជាតិវៀតណាមម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ចំនួន៥០ នាក់ , ខេត្តត្បូងឃ្មុំ ចំនួន០១ នាក់ , ខេត្តកណ្តាល ចំនួន០១ នាក់ , ខេត្តសៀមរាប ចំនួន០១ នាក់ , ខេត្តព្រះសីហនុ ចំនួន០១ នាក់ និងខេត្តកំពង់ធំ ចំនួន០១ នាក់ ប៉ុន្តែក៏មានអ្នកជំងឺចំនួន២៣នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។

 

 គួរំលឹកថា សម្រាប់ខេត្តសៀមរាប អ្នកមានជំងឺក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កើនឡើងដល់ចំនួន០៦នាក់  ក្នុងនោះមាន ៖ នៅឃុំសំរោងយា ក្នុងស្រុកពួក ចំនួន០១នាក់ , នៅសង្កាត់គោកចក ក្រុងសៀមរាប ចំនួន ០២ នាក់ និង នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន០៣នាក់ ។ 

 

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១.៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១.០៥៦នាក់ , អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៨០៩នាក់ , ស្លាប់ចំនួន០៥នាក់ និង ២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩។ ដោយ តាំង ហូ

រកឃើញបុរសម្នាក់ទៀតរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប វិជ្ជមានកូវីដ-១៩

PLB Banner on article detail