ខេត្តសៀមរាប​ និងរាជធានី-ខេត្ត៤ទៀត ត្រូវបានកំណត់ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

ថ្ងៃពុធ 24 មីនា 2021, 17:59

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងមួយ ស្ដីអំពីភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដែលមាន ៖ រាជធានីភ្នំពេញ , ខេត្តព្រះសីហនុ ខេត្តកណ្តាល , ខេត្តព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ០៨១ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍»។

 

ក្រសួងសុខាភិបាល ស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដើម្បីធានាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសូមសាធារណជនទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

 

សូមជម្រាបថា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា នៅទីសាធារណៈមានមនុស្សច្រើន ឬកន្លែងជួបជុំចាប់ពី ២នាក់ឡើងទៅ គឺតម្រូវឱ្យបុគ្គលគ្រប់រូបត្រូវតែពាក់ម៉ាស់ បើមិនពាក់ម៉ាស់នឹងរងការពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀល ៕ ដោយ តាំង ហូ

ខេត្តសៀមរាប​ និងរាជធានី-ខេត្ត៤ទៀត ត្រូវបានកំណត់ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព
ខេត្តសៀមរាប​ និងរាជធានី-ខេត្ត៤ទៀត ត្រូវបានកំណត់ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព
ខេត្តសៀមរាប​ និងរាជធានី-ខេត្ត៤ទៀត ត្រូវបានកំណត់ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព
ខេត្តសៀមរាប​ និងរាជធានី-ខេត្ត៤ទៀត ត្រូវបានកំណត់ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព

PLB Banner on article detail