​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ ​ចុះ​ត្រួតពិនិត្យ​ និង​ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​សុវត្ថិភាព​ទេសចរណ៍​

ថ្ងៃសុក្រ 12 មីនា 2021, 8:39

​ខេត្តបាត់ដំបង !​នៅ​យប់​ថ្ងៃទី​១១ ខែ​មិនា ឆ្នាំ​២០២១ នេះ​ក្រុមការងារ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ដោយមាន​ការចូលរួម​សហការ​ពី​អាជ្ញាធរ​រដ្ឋបាល​ក្រុង​បាត់ដំបង​បាន​បន្ត​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​តាម​អាជីវកម្ម​ទេសចរ​ក្នុង​ក្រុង​បាត់ដំបង​។​

 

​លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​លើកឡើងថា ក្នុង​យុទ្ធនាការ​នាយ​ប់​នេះដែរ ក្នុងនោះ​ក្រុមការងារ​ក៏បាន​ផ្សព្វផ្សាយ​បន្ថែម​នូវ​សេចក្តីជូនដំណឹង​លេ​០០២​ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទូទាំង​ខេត្តបាត់ដំបង ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺ​កូ​វិដ​១៩ ចូលក្នុង​សហគមន៍ ចុះ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ ២០២១ និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​បាត់ដំបង​លេខ​៥៥៩/២១ ស​.​ជ​.​ណ ស្តីពី​ការផ្អាក​ដំណើរការ​អាជីវកម្ម ក្លឹប​ហាត់ប្រាណ​ដើម្បី​សុខភាព​នៅក្នុង​នឹង​ក្រៅ​សណ្ឋាគារ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ជា​បណ្តោះអាសន្ន  ចុះ​ថ្ងៃទី ១០ ខែ​មិនា ឆ្នាំ​២០២១​។​

 

​ជាមួយគ្នានេះ​ផងដែរ ក្រុមការងារ​ក៏បាន​ណែនាំ​ឱ្យ​រាល់​អាជីវកម្ម អាហា​រដ្ឋា​ន ភោជនីយដ្ឋាន​ដែលមាន​ត​ន្រី្ត​ចាក់​កំដរ​មេត្តា​ធ្វើការ​ផ្អាក​សកម្មភាព​មាន​ភ្លេង​កំដរ​ក្នុង​ដំណើរ​អាជីវកម្ម​របស់​ខ្លួន​ចាប់ពីពេលនេះ​តទៅ  ហើយ​ចំពោះ​អាជីវកម្ម​ម៉ាស្សា​តាម​ផ្ទះល្វែង​ក្រុមការងារ​ស្នើឱ្យ​ម្ចាស់​អាជីវកម្ម​ធ្វើការ​ផ្អាក​ប្រកប​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ផងដែរ​។​

 

​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ ​ចុះ​ត្រួតពិនិត្យ​ និង​ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​សុវត្ថិភាព​ទេសចរណ៍​
​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ ​ចុះ​ត្រួតពិនិត្យ​ និង​ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​សុវត្ថិភាព​ទេសចរណ៍​
​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ ​ចុះ​ត្រួតពិនិត្យ​ និង​ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​សុវត្ថិភាព​ទេសចរណ៍​
​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ ​ចុះ​ត្រួតពិនិត្យ​ និង​ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​សុវត្ថិភាព​ទេសចរណ៍​
​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ ​ចុះ​ត្រួតពិនិត្យ​ និង​ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​សុវត្ថិភាព​ទេសចរណ៍​
​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ ​ចុះ​ត្រួតពិនិត្យ​ និង​ជំរុញ​ការអនុវត្ត​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​សុវត្ថិភាព​ទេសចរណ៍​

PLB Banner on article detail