សាខាកាកបាទក្រហមខេត្តបាត់ដំបង បន្តប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាស្រុករុក្ខគីរី

ថ្ងៃសុក្រ 5 មីនា 2021, 14:10

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានបន្តរៀបចំប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុករុក្ខគីរីចំនួន១២រូប មន្រ្តីប្រចាំការអនុសាខាចំនួន៣រូប និងក្រុមកាកបាទឃុំទាំង៥សរុប២០រូប ព្រមទាំងអ្នកស្ម័គ្រចិត្តភូមិចំនួន៦៤រូប(៣២ភូមិ)សរុបចំនួន ៩៩នាក់នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុករុក្ខគីរី ។

ពិធីនេះដែរប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី  អនុប្រធានកិត្តិយសសាខា ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បាត់ដំបង  ដោយមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា  លោក លោកស្រី សមាជិក សមាជិកា  ប្រធានកិត្តិយសអនុសាខា គណៈកម្មាធិកាអនុសាខាស្រុក  លោកនាយកសាខាខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមកាកបា ក្រហមឃុំ និងអ្នកស្ម័គ្រចិត្ត អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករុក្ខគីរី ជាច្រើនរូបផងដែរ។ 

បន្ទាប់ពីលោក កុសុម សុភីនារ៉ា នាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាស្រុក មន្រ្តីប្រចាំការអនុសាខានិងក្រុមកាកបាទក្រហមឃុំរួចមក  លោកស្រី ប៊ិ ប៊ូឡែន ប្រធានគណៈកម្មាធិការអនុសាខាស្រុករុក្ខគីរី ក្នុងនាមជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា អនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំ បានប្តេជ្ញារួមគ្នាឆ្លើយតបចំពោះទំនុកចិត្តរបស់គណៈកម្មាធិការសាខា នឹងបន្តយកចិត្តទុកដាក់ប្រតិបត្តិ និងរក្សាខ្ចាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការ លក្ខន្តិកៈ សេចក្តីសម្រចនិងការណែនាំរបស់កាកបាទក្រហមកម្ពុជាដើម្បីបំពេញភារកិច្ចឲ្យបានជោគជ័យ ព្រមទាំងរក្សា និងពង្រឹងសាមគ្គីភាពក្នុងជួរគណៈកម្មាធិការអនុសាខា ដោយទទួលយកការប្រឹក្សាជាមួយ គណៈកិត្តិយសអនុសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុស ត្រូវខ្ពស់ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងបន្តរួមគ្នា,ពង្រឹងការផ្សព្វផ្សាយ និងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីការថែទាំសុខភាព និងការ រក្សាអនាម័យបរិស្ថាន ដើម្បីជៀសវាងនិងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ដូចជា COVID-19 និង គ្រុនឈាម គ្រុនឈីក តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម អ៊ុយ រី និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានសម្តែងនូវមនោសញ្ចេតនាដ៏កក់ក្តៅចំពោះ លោក លោកស្រី គណៈកម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំដែលមានឆន្ទៈចូលរួមចែករំលែកពេលវេលាបំរើក្នុងបុព្វហេតុមនុស្សធម៌ដោយស្ម័គ្រចិត្ត នេះជាកម្លាំងមនុស្សធម៌នៅថ្នាក់មូលដ្ឋានដើម្បីជាសេនាធិការឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូល ដ្ឋានអោយទាន់ពេលវេលានិងទទួលបានលទ្ធផលជោគជ័យស្របតាមទិស ស្លោក “ ទីណា មានការលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា និង កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា “។ 

ក្នុងស្ថានភាពដែលពិភពលោកក៏ដូចជាកម្ពុជាយើងជួបវិបត្តិនូវជំងឺកូវីត១៩ ឯកឧត្តមបានអំពាវនាវដល់លោក លោកស្រីទាំងអស់រួមគ្នាសហការអោយល្អ ជាមួយអាជ្ញាធរ ក្រុមការងារ សប្បុរសជននៅក្នុងមូលដ្ឋានរបស់ខ្លួន ដោះស្រាយការខ្វះខាតជូនប្រជាពលរដ្ឋនិងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍បានយ៉ាងមានប្រសិទ្ធភាពជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ព្រមទាំងសូមឲ្យសមាជិក សមាជិកាទាំងអស់បន្តផ្សព្វផ្សាយនឹងចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈការបន្តអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៖  ៣ការពារ (១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល) និង ៣កុំ (១.កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រេីម៉ាសុីនត្រជាក់ច្រេីនពេក រកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រេីនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដេីម)។

ក្នុងឱកាសនោះដែល ឯកឧត្តម បានឧបត្ថម្ភសមាជិក សមាជិការដែលចូលរួម ទទួលបានក្នុងម្នាក់ៗ ថវិកា ២ម៉ឺនរៀល ទឹកបរិសុទ្ធវីឃែរ ១កេស ផងដែរ។

ក្នុងឱកាសនោះក្រុមប្រតិបត្តិសាខាខេត្តបានធ្វើការផ្សព្វផ្សាយគំនិត១របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម  គោលនយោបាយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាផងដែរ។

PLB Banner on article detail