ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 11:50

​ខេត្តបាត់ដំបង​,​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​នេះ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១ ក្រោម​អធិបតីភាព  ឯកឧត្ដម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការ​សាខា និង​ក្រុម​ប្រតិបត្តិ​សាខា​សរុប​ចំនួន​១៦​រូប​។

 

​ក្នុង​កិច្ចប្រជុំ​នេះដែរ​គោលបំណង​៖
/​ទី​១,​ពិនិត្យ​អនុម័ត​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០​និង​ផែនការ​សកម្មភាព​ឆ្នាំ​២០២១ /
២,​ពិនិត្យ​និង​អនុម័ត​របា​ការណ៍​ហិរញ្ញវត្ថុ​២០២០​និង​ផែនការ​ហិរញ្ញ​វត្ត​ប្រចាំឆ្នាំ​២០២១
/៣,​ពិភាក្សា​បញ្ហា​ប្រឈម​ផ្សេងៗ​ៗ​

 

​លោក កុសុម សុ​ភី​នា​រ៉ា នាយក​សាខា បាន​ជម្រាបជូន​ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​ក្នុង​ឆ្នាំ​២០២០​នេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​សម្រេចបាន​ក្នុង​វិស័យ​ស្នូល​ទាំង​៤ ក្នុងនោះ​រួមមាន​!/​ទី​១.​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​/​ទី​២.​ការងារ​សុខភាព​និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍ /​ទី​៣.​ការងារ​លើកកម្ពស់​គោលការណ៍​គ្រឹះ​និង​តម្លៃ​មនុស្សធម៌ /​និង​ទី​.៤ ការអភិវឌ្ឍន៍​ស្ថាប័ន​និង​អភិវឌ្ឍ​ធនធាន​ដែល​លទ្ធផល​ទាំងនេះ​បាន​ឆ្លើយតប​គ្រោះមហន្តរាយ​ហើយ​លទ្ធផល​ល្អប្រសើរ ក្នុងនោះ​បានផ្ដល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​សរុប​បាន​១៧៣​លើក​ស្មើ​ចំនួន​៥,៦២០ គ្រួសារ ( កើនឡើង​៦៥​លើក​ស្មើ​២,៥៣៨​គ្រួសារ ប្រៀបធៀប​ឆ្នាំ​២០១៩) ឆ្នាំ​២០២០​នេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ស​ម្តេច​បាន​តាមដាន​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​ទុក្ខ​ដោយ​មិនមាន​ការជួយជ្រោមជ្រែង​ពី​គណៈ​កិត្តិយស​សាខា សប្បុរសជន  អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី ខេត្ត​ឡើយ​។  

 

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ ឯកឧត្តម  បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ សាខា បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា  គណៈកម្មាធិការ​សាខា អនុសាខា​ក្រុង ស្រុក  និង​ក្រុម​ប្រតិបត្តិ មានការ​សហការ​ល្អ​ក្នុងការ​អនុវត្ត​តួនាទី​ភារកិច្ច​ទទួលបាន​លទ្ធ​ផល​ល្អ និង​បន្ត​ខំប្រឹង​បន្ថែម​ដើម្បីអោយ​សាខា​កាកបាទក្រហម​ខេត្ត​មានការ​រីកចម្រើន​ទៅមុខ និង​បន្ត​កៀរគរ​សប្បុរស​ជនជាតិ អន្តរជាតិ ក្រុមហ៊ុន​ឯកជន មន្ត្រីរាជការ ដើម្បី​ចូលរួម​ជា​វិភាគទាន​ទ្រទ្រង់​គាំទ្រ​សកម្មភាព​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង ក្នុងការ​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ដែល​កំពុង​ជួប​នូវ​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ជួប​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ​ទៀត​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

 

​ក្នុងស្ថានភាព​ដែល​ពិភពលោក​ក៏ដូចជា កម្ពុជា​យើង​ជួប​វិបត្តិ​នូវ​ជំងឺ​កូ​វីត​១៩ ទាំង​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​សាខា​កាកបាទក្រហម​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត តែង​បានរួម​សហការគ្នា​ល្អ​ជាមួយ​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយបាន​ដោះស្រាយ​ការខ្វះខាត​ជូន​ប្រជាពលរដ្ឋ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ព្រមទាំង​សូម​ឲ្យ​សមាជិក សមាជិក​ទាំងអស់​បន្ត​ផ្សព្វផ្សាយ​នឹងចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ តាមរយៈ​ការបន្ត​អនុវត្ត​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​គឺ ៣​ការពារ (១.​ពាក់​ម៉ាស់ ២.​លាងដៃ ៣.​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​) និង​៣​កុំ (១.​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​និង​ប្រេ​ី​ម៉ា​សុ​ី​ន​ត្រជាក់​ច្រេ​ី​ន​ពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល ២.​កុំទៅ​កន្លែង​មនុស្ស​ច្រេ​ី​ន​កុះករ ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជា​ដេ​ី​ម​)​។​

 

​ឆ្លៀត​ក្នង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត​ប្រធាន​គណៈកម្មាធិការ​សាខា​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក​ឧក​ញ្ញ៉ា សប្បុរជន​គ្រប់​មជ្ឈដ្ឋាន​ដែល​កន្លងមក​តែង​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សាខា​កាកបាទក្រហម​ខេត្ត ជា​ថវិកា​ក្តី ជា​សម្ភារៈ​ក្តី ក្នុងការ​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ខ្វះខាត​នៅ​មូលដ្ឋាន​ពិសេស​អំឡុងពេល​គ្រោះទឹកជំនន់​កន្លងមក ហើយ​កិច្ចប្រជុំ​ក៏បាន​ដាក់​ទិសដៅ​បន្ត ជំរុញ​ការងារ​អភិវឌ្ឍន៍​សាខា និង​អនុសាខា​ដែល​ក្នុងនោះ​គឺ​សកម្មភាព​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ការងាររដ្ឋបាល​និង​ហិរញ្ញកិច្ច ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ និង​ការពិនិត្យ​តាមដាន​វាយតម្លៃ របាយការណ៍ របស់​អនុសាខា ដោយមាន​ផែនការ​សកម្មភាព​មួយ​ជាក់លាក់ និង​សាខា​មាន​ប្រព័ន្ធ​ពិនិត្យ​តាមដាន​វាយតម្លៃ​និង​របាយការណ៍​ដែលមាន​ប្រសិទ្ធភាព​និង​ទៀងទាត់​។​

 

​ជា​កិច្ចបញ្ចប់ ឯកឧត្តម លោកជំទាវ  លោក លោកស្រី សមាជិក សមាជិកា គណៈ ក​ម្មា​ធិ​ការ​សាខា​បាន​ពិនិត្យ​អនុម័ត​លើរ​បាកាណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០​និង​ផែនការ​សកម្មភាព​អនុវត្តន៍​បន្ត​ឆ្នាំ​២០២១ ប្រកបដោយ​សេចក្តី​រីករាយ​។​

ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​
ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​
ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​
ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​
ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​
ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​
ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​
ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២១​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង​

PLB Banner on article detail