កូ​វីដ​១៩៖ ថ្ងៃនេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣១​នាក់ ក្នុងនោះ១៨​នាក់ នៅខេត្ត​ព្រះសីហនុ

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 8:45

​ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមីនា​នេះ​ថា មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន ៣១​នាក់​។ ក្នុងនោះ ពាក់ព័ន្ធ​ទៅ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មាន​ចំនួន ២៨​នាក់ និង ៣​នាក់ ជា​ពលករ​ខ្មែរ មកពី​ថៃ​។​

 

​សេចក្តីប្រកាស លើកឡើងថា ក្នុងចំណោម​អ្នក​ឆ្លង​សហគមន៍ ចំនួន ២៨​នាក់ គឺ​នៅ​ខេត្ត​ព្រះសីហនុ ១៨​នាក់ និង​នៅ​ភ្នំពេញ ១០​នាក់​។​

 

​គិត​ត្រឹម​ម៉ោង ៧​ព្រឹក​ថ្ងៃទី​៤ ខែមីនា​នេះ នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ប ៩០៩​នាក់​។ ក្នុងនោះ ជាសះស្បើយ ៤៨៤​នាក់ និង​កំពុង​សម្រាក​ព្យាបាល ៤២៥​នាក់​។ ក្នុងនោះ ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មាន​ចំនួន ៤០២​នាក់​៕

កូ​វីដ​១៩៖ ថ្ងៃនេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣១​នាក់ ក្នុងនោះ១៨​នាក់ នៅខេត្ត​ព្រះសីហនុ
កូ​វីដ​១៩៖ ថ្ងៃនេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣១​នាក់ ក្នុងនោះ១៨​នាក់ នៅខេត្ត​ព្រះសីហនុ
កូ​វីដ​១៩៖ ថ្ងៃនេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣១​នាក់ ក្នុងនោះ១៨​នាក់ នៅខេត្ត​ព្រះសីហនុ
កូ​វីដ​១៩៖ ថ្ងៃនេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣១​នាក់ ក្នុងនោះ១៨​នាក់ នៅខេត្ត​ព្រះសីហនុ
កូ​វីដ​១៩៖ ថ្ងៃនេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣១​នាក់ ក្នុងនោះ១៨​នាក់ នៅខេត្ត​ព្រះសីហនុ
កូ​វីដ​១៩៖ ថ្ងៃនេះ​រកឃើញ​អ្នក​ឆ្លង​ថ្មី ៣១​នាក់ ក្នុងនោះ១៨​នាក់ នៅខេត្ត​ព្រះសីហនុ

PLB Banner on article detail