តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ ចុះ​ជួប​សំណេះសំណាល និង​ចែក​អាវយឺត​ដល់​កុមារា កុមារី ​ជិត​១០០០​នាក់​

ថ្ងៃពុធ 20 មករា 2021, 21:29

​ខេត្តបាត់ដំបង​! នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឡោក ហ៊ួ​រ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​សង្កែ រួមជាមួយ​ឯកឧត្តម សែម ស៊ី​ណង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​ន​រា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​និង​ចែក​អាវយឺត​ជូន​ដល់​កុមារា កុមារី សរុប​ចំនួន​៨០០​នាក់​។​

 

​ពិធី​ជួប​សំណេះសំណាល​និង​ចែក​អាវយឺត​ជូន​ដល់​កុមារា កុមារី នា​ថ្ងៃ​នេះដែរ​ប្រព្រឹត្ត​ធ្វើឡើង​ ​នៅក្នុង​បរិវេណ​វត្ត​បាឡាត់ ស្ថិតក្នុង​ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឡោក ហ៊ួ​រ អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​សង្កែ រួមជាមួយ​ឯកឧត្តម សែម ស៊ី​ណង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ឃុំ​ន​រា ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោក លោកស្រី ដែលជា​ក្រុមការងារ​យុវជន​របស់​គណបក្ស​ប្រជាជន​ជាច្រើន​នាក់​បាន​ចូលរួម​ផងដែរ​។​

 

​នា​ឱ​កា​នោះដែរ ឯកឧត្តម ឡោក ហួរ បាន​មានប្រសាសន៍ថា នេះ​ជាការ​ងារ​ថ្មី​មួយ​ដែល​ក្រុមការងារ​យើង​មិនសូវ​បានធ្វើ​ទៅលើ​កូនៗ ដែល​រយ​:​កន្លងមក​យើង​ធ្វើ​តែ​ទៅលើ​មនុស្ស​ចាស់ និង​មនុស្សពេញវ័យ​តែប៉ុណ្ណោះ តែមួយ​រយៈ​ចុង​ក្រោយនេះ ក្រុមការងារ​យើង​បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​កូនតូចៗ ដែលជា​កុមារា កុមារី​នេះ ព្រោះ​ពួកគាត់​ក៏ត្រូវ​ការ​ភាព​ស្និត​ស្នាល ភាពកក់ក្តៅ និង​ក្តី​ស្រលាញ់​ចំពោះ​ពួកគាត់​ចេញពី​មនុស្ស​ចាស់​នេះ​ផងដែរ​។​

 

​ហើយ​ការចុះ​ចែក​អាវ​ដល់​កូនៗ កុមារា កុមារី នាពេល​នេះដែរ ជាការ​ឆ្លើយតប​ស្រប​ពេលដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​-១៩ ដែល​សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិ​ល​ជម្ងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន​ក្នុងការ​ប្រកប​រប​រទ​ទួល​ទាន​ប្រចាំថ្ងៃ ។​ហើយ​ជាមួយគ្នានេះដែរ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​បងប្អូន ត្រូវមាន​ការប្រុងប្រយ័ត្ន​និង​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ជាពិសេស​ទៅលើ​កុមារ​តូចៗ ត្រូវ​ស្លៀក​ខោអាវ​វែង និង​គេង​នៅក្នុង​មុង​ជ្រលក់​ថ្នាំ​ដើម្បី​ការពារ​ជំងឺគ្រុនឈាម​ដែល​កំពុង​រីក​រាលដាល ព្រមទាំង​ចេះ​សម្អាត​អនាម័យ​ជុំវិញខ្លួន និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ហើយ​ជាពិសេស​ត្រូវ​ចូលរួម​ការពារ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-19 ដោយ​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​លាងដៃ​អោយបាន​ញឹកញាប់​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល នៅមុន​ពេល​ឬ​ក្រោយពេល​ហូប​អាហារ ហើយ​ពេលចេញ​ទៅណា​មក​ណា​ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ និង​ហាម​ជួបជុំ​មនុស្ស​ច្រើន​ដែល​មិនមាន​ការចាំបាច់​។

 

​គួរ​បញ្ជាក់ថា អំណោយ​ដែល​បានផ្ដល់​ជូន​ដល់​កូនតូចៗ កុមារា កុមារី ទាំង​ចំនួន​៨០០​នាក់​នាពេលនេះ ក្នុង​ម្នាក់ៗ​ទទួលបាន​អាវ​យ៉ឺ​ត​ដ៏​ស្រស់ស្អាត​មួយ​ដូចៗ​គ្នា​៕​

តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ ចុះ​ជួប​សំណេះសំណាល និង​ចែក​អាវយឺត​ដល់​កុមារា  កុមារី ​ជិត​១០០០​នាក់​
តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ ចុះ​ជួប​សំណេះសំណាល និង​ចែក​អាវយឺត​ដល់​កុមារា  កុមារី ​ជិត​១០០០​នាក់​
តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ ចុះ​ជួប​សំណេះសំណាល និង​ចែក​អាវយឺត​ដល់​កុមារា  កុមារី ​ជិត​១០០០​នាក់​
តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​ ចុះ​ជួប​សំណេះសំណាល និង​ចែក​អាវយឺត​ដល់​កុមារា  កុមារី ​ជិត​១០០០​នាក់​

PLB Banner on article detail