ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព ជាង​១​ពាន់​គីឡូក្រាម នៅ​បាត់ដំបង​

ថ្ងៃព្រហស្បតិ៍ 14 មករា 2021, 15:22

​ខេត្តបាត់ដំបង​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ នេះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដោយមាន​ការចូលរួម​ពី អាជ្ញាធរ​ដែនដី បានធ្វើ​ការដុត​កម្ទេច​ចោល​នូវ​ទំនិញ​ចម្រុះ​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ សរុប​ចំនួន ១.៨១០​គីឡូក្រាម ការដុត​កម្ទេច​នេះដែរ បានធ្វើ​ឡើង​នៅ​ទីលាន​ចាក់សំរាម​ស្ថិតនៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែលមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត និង​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​

 

​សូម​ជម្រាប​ផងដែរ​ថា ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ឆែក​រកឃើញ និង​រឹបអូស​បាន​ពី​តាម​បណ្តា​ផ្ទះ​លក់ទំនិញ ម៉ា​ត និង​ផ្សារ​នានា នៅក្នុង​ខេត្តបាត់ដំបង ក្នុង​ឆ្នាំ​២០២០ កន្លងមក​៕​

ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព ជាង​១​ពាន់​គីឡូក្រាម នៅ​បាត់ដំបង​
ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព ជាង​១​ពាន់​គីឡូក្រាម នៅ​បាត់ដំបង​
ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព ជាង​១​ពាន់​គីឡូក្រាម នៅ​បាត់ដំបង​
ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព ជាង​១​ពាន់​គីឡូក្រាម នៅ​បាត់ដំបង​
ដុតបំផ្លាញ​ទំនិញ​ខូចគុណភាព ជាង​១​ពាន់​គីឡូក្រាម នៅ​បាត់ដំបង​

PLB Banner on article detail