មន្ត្រី​ជំនាញ ប្រមូល​ផលិតផល​ស្រា​ទំពាំងបាយជូ និង​ស្រាស សញ្ញា មាស ហុង ១,២៥៣​ដប យកទៅ​កម្ទេចចោល​

ថ្ងៃអង្គារ 7 កញ្ញា 2021, 8:50

​មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​បន្ត​នីតិវិធី ចុះ​ត្រួតពិនិត្យ និង​ប្រមូល​ត្រឡប់មកវិញ​នូវ​ផលិតផល​ស្រា​ទំពាំងបាយជូ និង​ស្រាស សញ្ញា​មាស ហុង នៅ​បណ្តា​ទីតាំង​ចែកចាយ និង​កន្លែង​លក់​ស្រា​ក្នុង​រាជធានី​ភ្នំពេញ​។

​ផលិតផល​ស្រា​ទំពាំងបាយជូ និង​ស្រាស សញ្ញា​មាស ហុង ត្រូវបាន​មន្ទីរពិសោធន៍ អគ្គនាយកដ្ឋាន​ក​.​ប​.​ប​.​រកឃើញ​មាន​វត្តមាន​សារធាតុ​មេ​តា​ណុល​ក្នុង​កម្រិត​ខ្ពស់ ដែល​អាច​បង្ក​ឱ្យស្លាប់​បាត់បង់​ជីវិត ប្រសិនបើ​បរិភោគ​ស្រា​នេះ​ក្នុង​កម្រិត​កំណត់​មួយ​។​

​លទ្ធផល​នៅ​ថ្ងៃទី​៦​កញ្ញា ២០២១ ម្សិលមិញ មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​រកឃើញ​និង​ប្រមូល ស្រា​ទំពាំងបាយជូ និង​ស្រាស សញ្ញា​មាស ហុង​បាន​ចំនួន ១,២៥៣​ដប ស្មើនឹង​៦២៧ លីត្រ មក​រក្សាទុក​ដើម្បី​កំទេចចោល​។​

​ការបន្ត​ចុះ​ប្រមូល​ផលិតផល​ស្រា​ទំពាំងបាយជូ និង​ស្រាស សញ្ញា មាស ហុង នៅតាម​បណ្តា​ទីតាំង​ចែកចាយ​ក្នុង​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី​បាន​ស្រាវជ្រាវ​រកឃើញ​មូលហេតុ ដែល​ម​ណ្តា​ល​ឱ្យ​មនុស្ស​ចំនួន​៣​នាក់ ស្លាប់បាត់​បង់ជីវិត​កាលពី​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ និង​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ និង​ឆែកឆេរ​ទីតាំង​ផលិត និង​ចែកចាយ​ស្រា​នានា ដើម្បី​ប្រមូល​វត្ថុតាង​សម្រាប់​ដាក់បន្ទុក ជាពិសេស​ដើម្បី​ការពារ​អាយុ​ជីវី​ត​ប្រជាពលរដ្ឋ ដែល​អាច​នឹង​កើតមាន​ជាយថាហេតុ ពី​ការបរិភោគ​ស្រា​ទំពាំងបាយជូ​ឬ​ស្រាស​នេះ ។​

​ជាថ្មី​ម្តងទៀត​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដើម្បី​ការពារ​អាយុជីវិត​រប​ស់លោក​អ្នក សូម​បញ្ឈប់​ជាបន្ទាន់​ការបរិភោគ​ស្រា​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ពិសេស​ស្រា​ទំពាំងបាយជូ និង​ស្រាស​សញ្ញា​មាស ហុង​។

​សូម​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់​សូម​បញ្ឈប់​ការលក់ និង​ចែកចាយ​ស្រា​ទំពាំងបាយជូ​និង​ស្រាស​សញ្ញា​មាស ហុង និង​សូម​ទាក់ទង​ប្រគល់ជូន​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. ដើម្បី​ធ្វើការ​កំទេចចោល​៕

រូបភាព​៖ អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​៕

PLB Banner on article detail