មន្ត្រី​ជំនាញ ដកហូត​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល ជាង​២,១៨២​លីត្រ​

ថ្ងៃសុក្រ 9 កក្កដា 2021, 14:22

​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​០២១ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នៅ​រថយន្ត​ផ្ទុក អាល់កុល​ប្រភេទ​មេ​តា​ណុល ត្រៀម​ដឹក​ចែកចាយ​ទៅ​ខេត្ត ផ្សេងៗ ហើយ​ឈាន​ចុះ​ឆែកឆេរ ទីតាំង​ផ្ទះ នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ទទួលបាន​កិច្ចសហការ​ពី អាជ្ញាធរ​មូលដ្ឋាន​ភូមិ សង្កាត់ ផងដែរ​។​

 

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បានធ្វើ​ការដកហូត​នូវ​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល​ប្រមាណ ២,១៨២​លីត្រ ក្រោយ​បានធ្វើ​តេស្ត​បឋម​។ ចំពោះ​វត្ថុតាង​ទាំង​នោះបាន​រក្សាទុក បិទ​សៀ​ល និង​បន្ត​នីតិវិធី​តាមច្បាប់​ជា​ធរមាន​៕ រូបភាព​៖ ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​

មន្ត្រី​ជំនាញ ដកហូត​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល ជាង​២,១៨២​លីត្រ​
មន្ត្រី​ជំនាញ ដកហូត​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល ជាង​២,១៨២​លីត្រ​
មន្ត្រី​ជំនាញ ដកហូត​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល ជាង​២,១៨២​លីត្រ​
មន្ត្រី​ជំនាញ ដកហូត​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល ជាង​២,១៨២​លីត្រ​
មន្ត្រី​ជំនាញ ដកហូត​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល ជាង​២,១៨២​លីត្រ​
មន្ត្រី​ជំនាញ ដកហូត​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល ជាង​២,១៨២​លីត្រ​
មន្ត្រី​ជំនាញ ដកហូត​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល ជាង​២,១៨២​លីត្រ​
មន្ត្រី​ជំនាញ ដកហូត​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល ជាង​២,១៨២​លីត្រ​
មន្ត្រី​ជំនាញ ដកហូត​អាល់កុល​មាន​សារធាតុ​មេ​តា​ណុល ជាង​២,១៨២​លីត្រ​

PLB Banner on article detail

អត្ថបទពេញនិយម