​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត ខូចគុណភាព​សរុប ៥០០០​គីឡូក្រាម​

ថ្ងៃច័ន្ទ 7 មិថុនា 2021, 11:42

​ខេត្តបាត់ដំបង​! កំលាំង​ការិយាល័យ​នគរបាល​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​ការិយាល័យ​បង្ក្រាប​បទល្មើស​តំបន់​៤(​គយ​ហុង​ឡុង​)​និង​កំលាំង ក​.​ប​.​ប​​សាខា​ខេត្តបាត់ដំបង បាន​ចុះបង្ក្រាប​ករណី​នាំយក​ចូល​នូវ​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត​ចំរុះ ខូចគុណភាព មួយ​ករណី​ខណ​:​ដែល​ឈ្មួញ​នាំ​ចេញពី​ប្រទេស​ថៃ​។​

 

​កិច្ចប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​មាត់ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្ថិតក្នុង​ភូមិ​អូរ​ដា ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង ខណៈដែល​ក្រុម​ឈ្មួញ​លួច​ដឹក​បង្កប់​តាម​រថយន្ត​នាំ​ចេញពី​ប្រទេស​ថៃ​។​

 

​ជាមួយ​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ មន្ត្រី​ជំនាញ​បាន​ដកហូត​ទំនិញ​ដែល​ខូចគុណភាព​ចម្រុះ​ទាំងអស់​សរុប​ចំនួន ៥០០០ គីឡូក្រាម​​យកមក​រក្សាទុក​និង​រង់ចាំ​ការស្នើសុំ​ដុតបំផ្លាញ​ចោល​នៅពេល​ក្រោយ ។​

​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត ខូចគុណភាព​សរុប ៥០០០​គីឡូក្រាម​
​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត ខូចគុណភាព​សរុប ៥០០០​គីឡូក្រាម​
​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត ខូចគុណភាព​សរុប ៥០០០​គីឡូក្រាម​
​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត ខូចគុណភាព​សរុប ៥០០០​គីឡូក្រាម​
​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត ខូចគុណភាព​សរុប ៥០០០​គីឡូក្រាម​
​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត ខូចគុណភាព​សរុប ៥០០០​គីឡូក្រាម​
​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត ខូចគុណភាព​សរុប ៥០០០​គីឡូក្រាម​
​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត ខូចគុណភាព​សរុប ៥០០០​គីឡូក្រាម​
​មន្ត្រី​ជំនាញ​បង្ក្រាប​រឹបអូស​សាច់មាន់ ឆ្អឹង​មាន់ និង​ប្រហិត ខូចគុណភាព​សរុប ៥០០០​គីឡូក្រាម​

PLB Banner on article detail