ស្រាថ្នាំ តាំង គួ​យ ជាង ២៧០០០​ដប មាន​សារធាតុ​មេ​តា​ណុល ត្រូវបាន​បំផ្លាញចោល នៅ​ប៉ោយប៉ែត​

ថ្ងៃសុក្រ 18 មិថុនា 2021, 9:30

​ស្រាថ្នាំ តាំង គួ​យ ប្រមាណ ២៧ ៧៥៦​ដប ដែលមាន​សារធាតុ​គីមី (​មេ​តា​ណុល​) ត្រូវបាន​បំផ្លាញចោល នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​។ កាលពី​ខែមិថុនា ឆ្នាំមុន ស្រាថ្នាំ តាំង គួ​យ បានសម្លាប់​អ្នក​ផឹក ៧​នាក់ និង​ច្រើន​នាក់​ទៀត ត្រូវ​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​។​

​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ប​ង្ក្រា​ការ​ក្លែងបន្លំ ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ បាន​គូសបញ្ជាក់ថា ស្រាថ្នាំ តាំង គួ​យ បាន​បណ្តាលឱ្យ​មនុស្ស​ពុល​ស្លាប់ ចំនួន ៧​នាក់ (​ជនជាតិ​ថៃ ចំនួន ម្នាក់​) ដែល​ក្នុង​ស្រាថ្នាំ នេះ​មាន​សារធាតុ​មេ​តា​ណុល​កំរិត​ខ្ពស់​ដល់ ១៤%​។ នេះ​បើតាម​របាយការណ៍​ក្រសួងសុខាភិបាល​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៧-៩ ខែមិថុនា ឆ្នាំ​២០២០ ករណី​ពុល​ស្រាថ្នាំ តាំង គួ​យ បានកើត​ឡើង នៅ​ស្រុក​មង្គលបុរី ស្រុក​ម៉ាឡៃ និង​នៅ​ក្រុង​ប៉ោយប៉ែត ក្នុង​ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​ស្លាប់ ៧​នាក់ និង​ច្រើន​នាក់​ទៀត ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​។​

​យ៉ាងណាក៏ដោយ ក្នុងករណី​ពុល​ស្រាថ្នាំ​នេះ គឺ​អ្នក​ផលិត​ស្រាថ្នាំ តាំង គួ​យ មិនត្រូវ​បាន​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់​ឡើយ ហើយ​មួយឆ្នាំ​ក្រោយមក នៅពេលនេះ ក៏​អាច​បន្ត​ផលិត​ស្រាថ្នាំ​នោះ ដាក់លក់​ឡើងវិញ រហូតដល់​ត្រូវ​ចាប់​យកទៅ​បំផ្លាញចោល​នៅពេលនេះ​៕​

PLB Banner on article detail

អត្ថបទពេញនិយម