មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចុះ​ឆ្មក់​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កំសាន្ត​នានា ក្រោយ​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-19 ជាថ្មី​ នៅ​ប្រទេស​ថៃ​

ថ្ងៃពុធ 30 ធ្នូ 2020, 13:51

​ខេត្តបាត់ដំបង​៖ ក្រោយ​ផ្ទុះឡើង​ខ្លាំង​សារជាថ្មី​នូវ​ជំងឺឆ្លង​កូ​វីដ​-19 នៅក្នុង​ខេត្ត​សាមុទ​សា​ខន ប្រទេស​ថៃ នា​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រុមការងារ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង សហការ​ជាមួយ​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​និង​ក្រុង រួម​និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ឆ្មក់​ពិនិត្យ​ទៅលើ​ទីតាំង​ភោជនីយដ្ឋាន​បង្កប់​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត​នានា​ជាច្រើន​កន្លែង​នៅ​កណ្តាល​ក្រុង​បាត់ដំបង ដើម្បី​រួមចំណែក​ការពារ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-19​ចូលក្នុង​សហគមន៍​។​

 

​លោក នួន ថា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ចុះ​ឆ្មក់​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមការងារ​ជំនាញ​ជា​លទ្ធផល ទីតាំង​អាជីវកម្ម​មួយចំនួនធំ​មាន​សភាព​ស្ងប់ស្ងាត់ មិនមាន​ការបើក​ច្រៀង ឬ​ប្រមូល​ផ្តុំគ្នា​ផឹក​សុ​ី​ច្រើន​នោះទេ ដោយសារ​ពួកគាត់​មានការ​យល់ដឹង និង​គោរព​ទៅតាម​ការណែនាំ​របស់​ម​ន្ទីរ​ដែល​បាន​ចុះ​ធ្វើ​ការណែនាំ​ជា​បន្តបន្ទាប់​រយះពេល​កន្លងមក  ប៉ុន្តែ​ក្នុងនោះ​ក្រុមការងារ​ក៏​សង្កេតឃើញ​នៅមាន​ទីតាំង​ខារ៉ាអូខេ ចំនួន​២​កន្លែង​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ទេសចរណ៍​និង​លួចលាក់​បើក​បន្ទប់​ខារ៉ាអូខេ​ច្រៀង​បំពាន​និង​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ហើយ​ខាង​មន្ទីរ​ក៏បាន​ស្នើសុំ​គោលការណ៍​បិទ​ទៅ​រដ្ឋបាល​ខេត្តហើយ​ដែរ​។​

 

​លោក​អនុប្រធាន​មន្ទីរ​បាន​បន្តថា ដោយឡែក​អាជីវកម្ម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ដែលមាន​ការជួបជុំ​ហូបចុក តាម​ការត្រួតពិនិត្យ​ជាក់ស្តែង យើង​ឃើញថា បុគ្គលិក​ដែល​បំរើការ​នៅតាម​ភោជនីយដ្ឋាន​នានា​គឺ​ពួកគាត់​មានការ ពាក់​ម៉ាស់ មាន​អ្នក​ចាំ​បាញ់​អាល់កុល វាស់​កម្តៅ និង​គម្លាត​សុវត្ថិភាព ពិសេស​បាន​បិត​ស្លាក​សញ្ញា​ផ្សព្វផ្សាយ​ពី​កូ​វីដ -១៩​ព្រមទាំង​បាន​កត់ត្រា​ឈ្មោះ និង​វាស់​កម្តៅ បុគ្គលិក​រាល់​ម៉ោង​ចេញចូល​ផងដែរ​។​

 

​បន្ថែម​ពីនេះ​លោក​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក៏បាន​អប់រំ​ណែនាំ​បន្ថែម​ទៅដល់​ម្ចាស់ ទីតាំង​ខារ៉ាអូខេ ក្លឹប​កម្សាន្ត និង​ភោជនីយដ្ឋាន​ទាំងអស់​ត្រូវ​ពង្រឹង​បន្ថែម​នូវ​ការអនុវត្ត​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និង​មន្ទីរ​ទេសចរណ៍​អោយបាន​ខ្ចប់​ខ្ចួ​ន​ដោយ​មិន​អនុញ្ញាតអោយ​បើក​ដំណើរការ​ខារ៉ាអូខេ ឬ​ក្លិប​កម្សាន្ត​នោះទេ ហើយក៏​មិនត្រូវ​លួច​បើក​នៅពេលដែល​ក្រុមការងារ​បានចេញ​ផុត​នោះដែរ ត្រូវ​រងចាំ​រហូតដល់​មានការ​ជូនដំណឹង​សារជាថ្មី​៕​

មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចុះ​ឆ្មក់​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កំសាន្ត​នានា ក្រោយ​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-19 ជាថ្មី​ នៅ​ប្រទេស​ថៃ​
មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចុះ​ឆ្មក់​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កំសាន្ត​នានា ក្រោយ​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-19 ជាថ្មី​ នៅ​ប្រទេស​ថៃ​
មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចុះ​ឆ្មក់​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កំសាន្ត​នានា ក្រោយ​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-19 ជាថ្មី​ នៅ​ប្រទេស​ថៃ​
មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចុះ​ឆ្មក់​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កំសាន្ត​នានា ក្រោយ​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-19 ជាថ្មី​ នៅ​ប្រទេស​ថៃ​
មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចុះ​ឆ្មក់​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កំសាន្ត​នានា ក្រោយ​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-19 ជាថ្មី​ នៅ​ប្រទេស​ថៃ​
មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចុះ​ឆ្មក់​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កំសាន្ត​នានា ក្រោយ​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-19 ជាថ្មី​ នៅ​ប្រទេស​ថៃ​
មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចុះ​ឆ្មក់​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កំសាន្ត​នានា ក្រោយ​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-19 ជាថ្មី​ នៅ​ប្រទេស​ថៃ​
មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចុះ​ឆ្មក់​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កំសាន្ត​នានា ក្រោយ​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-19 ជាថ្មី​ នៅ​ប្រទេស​ថៃ​
មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ចុះ​ឆ្មក់​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កំសាន្ត​នានា ក្រោយ​ផ្ទុះ​ជំងឺឆ្លង​កូ​វីដ​-19 ជាថ្មី​ នៅ​ប្រទេស​ថៃ​

PLB Banner on article detail