Manny Pacquiao ក្លាយជាប្រធានបក្សកាន់អំណាច អាចបន្តធ្វើជាប្រធានាធិបតី

ថ្ងៃព្រហស្បតិ៍ 3 ធ្នូ 2020, 20:1

កំពូលអ្នកប្រដាល់របស់ហ្វីលីពីន និងល្បីពាសពេញពិភពលោក Manny Pacquiao ត្រូវបានជ្រើសតាំងជាប្រធានគណបក្សកាន់អំណាច (PDP-Laban) នៅប្រទេសហ្វីលីពីនហើយ ខណៈអ្នកវិភាគនានាបានមើលឃើញថា លោកកំពុងត្រៀមខ្លួន សម្រាប់ការប្រកួតប្រជែងយកតំណែង ជាប្រធានាធិបតីហ្វីលីពីននៅអាណត្តិក្រោយ។ 
សមាជិកព្រឹទ្ធសភាហ្វីលីពីនវ័យ វ័យ៤១ឆ្នាំ បានស្បថឡើងកាន់តំណែងជាប្រធានគណបក្ស PDP-Laban របស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គី ឌូតឺតេ មួយនេះកាលពីថ្ងៃយប់ថ្ងៃពុធ ជំនួសលោក Aquilino "Koko" Pimentel IIIត្រូវបានធ្វើឡើង នៅចំពោះមុខការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី ដែលនឹងត្រូវធ្វើឡើងនៅឆ្នាំ២០២២។
ទោះបីជាអ្នកវិភាគជាច្រើននៅហ្វីលីពីន បានលើកឡើងថា លោក Manny Pacquiao ទំនងជាកំពុងឈានទៅរកតំណែង ជាប្រធានាធិបតិអាណត្តិថ្មីក្តី ក៏លោក Pacquiao ផ្ទាល់បានបកស្រាយថា «វាលឿនពេកហើយដែលត្រូវមកនិយាយ អំពីការបោះឆ្នោតប្រធានាធិបតីនោះ»៕

Manny Pacquiao ក្លាយជាប្រធានបក្សកាន់អំណាច អាចបន្តធ្វើជាប្រធានាធិបតី Manny Pacquiao ក្លាយជាប្រធានបក្សកាន់អំណាច អាចបន្តធ្វើជាប្រធានាធិបតី Manny Pacquiao ក្លាយជាប្រធានបក្សកាន់អំណាច អាចបន្តធ្វើជាប្រធានាធិបតី
PLB Banner on article detail