ពលរដ្ឋ​ហ្វីលីពីន មិន​ពាក់​ម៉ាស់ ឬ​ពាក់​ក្រោម​ច្រមុះ នឹងត្រូវ​ចាប់ខ្លួន​

ថ្ងៃសុក្រ 7 ឧសភា 2021, 11:16

​បន្ទាប់ពី​ប្រជុំ​ជាមួយ​ក្រុមការងារ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩​របស់ខ្លួន ប្រ ធានា​ធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បញ្ជា​អោយ​មន្ត្រីប៉ូលិស​ចាប់ខ្លួន​នរណា​ដែល​មិន​ពាក់​ម៉ាស់​ត្រឹមត្រូវ ក្នុងនោះ​រួមទាំង​ពាក់​នៅក្រោម​ច្រមុះ នៅពេល​ប្រទេស​ខ្លួន​កំពុង​ធ្វើសង្គ្រាម​នឹង​វីរុស​កូ​វីដ​១៩ ។​

 

​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​សង្កត់ធ្ងន់ថា បទបញ្ជា​របស់ខ្ញុំ​ទៅ​ប៉ូលិស អោយ​ចាត់ការ​អ្នក​មិន​ពាក់​ម៉ាស់​ត្រឹមត្រូវ​… ចាប់​ពួកគេ និង​ស៊ើបអង្កេត​ថា​ហេតុអ្វី​បានជា​គេ​មិន​អនុវត្ត​វា ហើយ​ថា វា​មិនមែន​សំរាប់​ខ្លួន​ខ្ញុំ​ទេ វា​ក៏​មិន​សំរាប់​ពួកយើង​… វា​សំរាប់​ផលប្រយោជន៍​ប្រទេស ដូច្នេះ​អ្នក​មិន​ចម្លង និង​អ្នក​មិនត្រូវ​អោយគេ​ចម្លង ។​

 

​ស្របពេល​ជាមួយគ្នា​នោះដែរ រដ្ឋមន្ត្រី​យុត្តិធម៌ និង​មេ​ប៉ូលិស​ហ្វីលីពីន​បាន​អំពាវនាវ​អោយ​ក្រុមមន្ត្រី​ពិន័យ​អ្នករំលោភ ឬ​ចាប់​អោយ​ពួកគេ​ធ្វើ​ការងារ​សហគមន៍ ជំនួស​អោយ​ការចាប់ខ្លួន​ពួកគេ ។ ចាប់តាំងពី​ថ្ងៃ​មិនា​កន្លងមក មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ចាប់​ពិន័យ​ចំពោះ​ការរំលោភ​វិធានការ​កូ​វីដ​១៩ នៅពេល​ការ​រឹតបន្តឹង​ត្រូវបាន​អន្ត​វត្ត​នៅក្នុង​រដ្ឋធានី​ម៉ានីល និង​បណ្តា​ខេត្ត​ជុំវិញ បន្ទាប់ពី​មានការ​កើនឡើង​ខ្លាង​នៃ​ករណី​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ៕

ពលរដ្ឋ​ហ្វីលីពីន មិន​ពាក់​ម៉ាស់ ឬ​ពាក់​ក្រោម​ច្រមុះ នឹងត្រូវ​ចាប់ខ្លួន​

PLB Banner on article detail

អត្ថបទពេញនិយម