បិទក្រុង Adelaide ភាគខាងត្បូងអូស្រ្តាលី ទប់ស្កាត់ជំងឺកូវីដ១៩

ថ្ងៃព្រហស្បតិ៍ 19 វិច្ឆិកា 2020, 13:26

ប្រទេសអូស្រ្តាលី បានសម្រេចបិទទា្វរក្រុង Adelaide ភាគខាងត្បូងប្រទេសអូស្ត្រាលី និងចាត់វិធានការដ៏តឹងរ៉ឹងបំផុត។ នេះបើតាមចេញផ្សាយដោយសារព័ត៌​មាន CNA នៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ។

 

ការបិទទ្វារក្រុង នេះ គឺ ហាមឃាត់ការជួបជុំនៅខាងក្រៅ, ការប្រារព្ធពិធីមង្គលការ និងពិធីបុណ្យសពជាដើម។​ ប្រជាជនរស់នៅក្នុងទីក្រុង Adelaide កាលពីថ្ងៃទី១៨ វិច្ឆិកា​ ម្សិលមិញ បាននាំគ្នាសម្រុកទៅផ្សារទំនើប ដើម្បីប្រមូលទិញទំនិញទុកសម្រាប់ប្រើប្រាស់ ក្នុងអំឡុងពេល lockdown នេះ។

 

ការសម្រេចបិទក្រុងAdelaide នេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ក្រោយសង្កេតឃើញមានអ្នកជាប់ពាក់ព័ន្ធជាមួយអ្នកដំណើរ ផ្ទុកមេរោគកូវីដ១៩ មកពីចក្រភពអង់គ្លេស៕


បិទក្រុង Adelaide ភាគខាងត្បូងអូស្រ្តាលី ទប់ស្កាត់ជំងឺកូវីដ១៩
បិទក្រុង Adelaide ភាគខាងត្បូងអូស្រ្តាលី ទប់ស្កាត់ជំងឺកូវីដ១៩
បិទក្រុង Adelaide ភាគខាងត្បូងអូស្រ្តាលី ទប់ស្កាត់ជំងឺកូវីដ១៩

PLB Banner on article detail