ជំនន់​ទឹកភ្លៀង អូស្ត្រាលី​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់ ចេញពី​តំបន់​ជាយក្រុង​ស៊ីដនី​

ថ្ងៃពុធ 24 មីនា 2021, 10:10

​អូស្ត្រាលី​៖ អាជ្ញាធរ​អូស្ត្រាលី​នៅ​ថ្ងៃ​ចន្ទ​នេះ​មាន​ផែនការ​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់​បន្ថែមទៀត ចេញពី​តំបន់​ជាយក្រុង​ស៊ីដនី​ភាគ​ខាងលិច ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​អាក្រក់​បំផុត​ក្នុង​រយៈពេល​៦០​ឆ្នាំ  ខណៈ​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​បន្ត​ធ្លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ។​

 

​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ បានធ្វើ​ឲ្យ​ទឹកទន្លេ​នៅក្នុង​រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​បំផុត New South Wales ឡើង​យ៉ាងគំហុក ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​យ៉ាង​ធំធេង  និង​ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ជម្លៀស​ប្រជាជន​ទ្រង់ ទ្រាយ​ធំ ។ សេវា​គ្រាអាសន្ន​រដ្ឋ​នេះ បាន​បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃអាទិត្យ​ថា ទឹកជំនន់​នេះ ទំនងជា​ខ្ពស់ជាង​ទឹកជំនន់​ណាៗ​ទាំងអស់​គិត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​១៩៦១​មក ។ អាជ្ញាធរ​រំពឹងថា អាកាសធាតុ​អាក្រក់​នឹង​បន្ត​រហូតដល់​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ។​

 

​ដោយឡែក​ការិយាល័យ​អាកាសធាតុ​របស់​អូស្ត្រាលី​បានបញ្ជាក់​ថា ផ្នែក​ធំៗ​នៃ​ឆ្នេរ​ភាគ​ខាងកើត​របស់​ប្រទេស នឹងរង​ការវាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ទៅ ខណៈ​ការព្រមាន​អំពី​ទឹកជំនន់​ធ្ងន់ធ្ងរ​ត្រូវ​បានចេញ​សម្រាប់​ផ្នែក​ធំៗ​នៃ​រដ្ឋ New South Wales និង រដ្ឋ Queensland ផងដែរ ៕ ប្រភព​៖ Reuters​

ជំនន់​ទឹកភ្លៀង អូស្ត្រាលី​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់ ចេញពី​តំបន់​ជាយក្រុង​ស៊ីដនី​
ជំនន់​ទឹកភ្លៀង អូស្ត្រាលី​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់ ចេញពី​តំបន់​ជាយក្រុង​ស៊ីដនី​
ជំនន់​ទឹកភ្លៀង អូស្ត្រាលី​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់ ចេញពី​តំបន់​ជាយក្រុង​ស៊ីដនី​
ជំនន់​ទឹកភ្លៀង អូស្ត្រាលី​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់ ចេញពី​តំបន់​ជាយក្រុង​ស៊ីដនី​
ជំនន់​ទឹកភ្លៀង អូស្ត្រាលី​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់ ចេញពី​តំបន់​ជាយក្រុង​ស៊ីដនី​

PLB Banner on article detail