ក្រុមហ៊ុន Apple បង្ហាញវត្តមានទូរស័ព្ទ iPhone 12 ចំនួន៤ប្រភេទជាផ្លូវការ ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G

ថ្ងៃអង្គារ 13 តុលា 2020, 19:6

ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Apple បានប្រកាសចេញទូរស័ព្ទសេរីថ្មីចំនួន៤ប្រភេទ ដែលក្នុងនោះរួមមានទូរស័ព្ទ iPhone 12 Mini, iPhone 12, iPhone 12 Pro និង iPhone 12 Pro Max ដែលអាចប្រើជាមួយប្រព័ន្ធទំនើបចុងក្រោយបំផុត 5G នេះបើតាមសារព័ត៌រ៉យទ័រនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ។
រចនាបថគែមជុំវិញរាបស្មើរបស់ទូរស័ព្ទ iPhone 12 មានកម្រាស់ស្ដើងជាងមុន១១% មានទំហំតូចជាងមុន១៥% និងស្រាលជាងទូរស័ព្ទ iPhone 11 ចំនួន ១៦% ។ បន្ទះឈីប A14 Bionic ដែលមានដំណើរការ CPU និងដំណើរការ GPU ខ្លាំងជាងមុន គាំទ្រសេវា 5G និងជម្រើសពណ៌ចំនួនប្រាំ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ កាមេរ៉ាក្រោយពីរគ្រាប់ Wide-Angle ទំហំ 12MP និងកាមេរ៉ា Ultrawide ទំហំ 12MP មាន Aperture ទូលាយជាងមុន ប្រើប្រាស់នូវឡេន 7P ជាលើកដំបូង អាចផលិតរូបភាពនៅទីងងឹតបានប្រសើរជាងមុន ២៧% និងប្រព័ន្ធដែកឆក់ MagSafe ដែលអាចប្រើគួបផ្សំជាមួយផលិតផលជាច្រើន និង ទ្រាំទ្រការធ្លាក់ប្រសើរជាងមុន៤ដង ។
សូមបញ្ជាក់ថា សម្រាប់តម្លៃទូរស័ព្ទ iPhone ទាំង ៤ ប្រភេទនេះវិញ មានដូចជា iPhone 12 mini តម្លៃចាប់ពី៦៩៩ដុល្លារ iPhone 12 តម្លៃចាប់ពី៧៩៩ដុល្លារ iPhone 12 Pro តម្លៃចាប់ពី ៩៩៩ដុល្លារ និង iPhone 12 Pro Max តម្លៃចាប់ពី១០៩៩ដុល្លារ នេះគឺជាតម្លៃនៅលើទីផ្សារបរទេស ៕

ក្រុមហ៊ុន Apple បង្ហាញវត្តមានទូរស័ព្ទ iPhone 12 ចំនួន៤ប្រភេទជាផ្លូវការ ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G ក្រុមហ៊ុន Apple បង្ហាញវត្តមានទូរស័ព្ទ iPhone 12 ចំនួន៤ប្រភេទជាផ្លូវការ ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G ក្រុមហ៊ុន Apple បង្ហាញវត្តមានទូរស័ព្ទ iPhone 12 ចំនួន៤ប្រភេទជាផ្លូវការ ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G ក្រុមហ៊ុន Apple បង្ហាញវត្តមានទូរស័ព្ទ iPhone 12 ចំនួន៤ប្រភេទជាផ្លូវការ ដែលអាចប្រើប្រាស់ប្រព័ន្ធ 5G
PLB Banner on article detail