នាវាមុជទឹក​អាមេរិក បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ ងើប​ខ្លួន​ពី​ទឹក​ក្បែរ​កោះ​តៃវ៉ាន់​

ថ្ងៃពុធ 19 មករា 2022, 10:2

​នាវាមុជទឹក​១​គ្រឿង បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែ របស់​កងទ័ពជើងទឹក​អាមេរិក បានបង្ហាញ​ខ្លួន​នៅក្នុង​មូលដ្ឋាន​សមុទ្រ​ប៉ាស៊ីហ្វិក ក្បែរ​នឹង​កោះ​តៃវ៉ាន់ ជា​ដំណើរ​ទស្សនកិច្ច​ដ៏​កម្រ​មួយ កាលពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន RT កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២​។​

 

​នាវាមុជទឹក​១​គ្រឿង​នេះ មានឈ្មោះ USS Nevada ជា​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​១៩៨៦​។ នាវា​នេះ ផ្ទុក​មី​ស៊ី​ល​ប្រភេទ Trident II D-5 រហូតដល់ ២០​គ្រាប់ និង “​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រាប់សិប ផងដែរ​” ។​

 

​កងទ័ពជើងទឹក​អាមេរិក បាន​និយាយថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នៅក្នុង​តំបន់​។​

 

​សូមបញ្ជាក់ថា ដំណើរ​របស់​នាវាមុជទឹក​នេះ​បាន​ធ្វើឡើង​ខណៈដែល​ក្រុង វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង កំពុងមាន​បញ្ហា​កាន់តែខ្លាំង​ឡើង ជាពិសេស​ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ ដោយ​សហរដ្ឋអាមេរិក​គាំទ្រ​ដល់​រដ្ឋបាល​កោះ​ដែល​គ្រប់គ្រង ដោយ​ខ្លួនឯង​នេះ​៕​

នាវាមុជទឹក​អាមេរិក បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ ងើប​ខ្លួន​ពី​ទឹក​ក្បែរ​កោះ​តៃវ៉ាន់​
នាវាមុជទឹក​អាមេរិក បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ ងើប​ខ្លួន​ពី​ទឹក​ក្បែរ​កោះ​តៃវ៉ាន់​

PLB Banner on article detail