បរទេស៖យោងតាមទិន្នន័យមួយដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះបានឱ្យដឹងថាចំនួនស្មាតហ្វូនរបស់ចិននៅក្នុងខែមករាឆ្នាំ2021 នេះមានទំហំស្មើនឹង 2 ដងនៃចំនួនដែលធ្លាប់បានធ្វើកាលពីខែមករាឆ្នាំ2020 ។
ទិន្នន័យដដែលក៏បានបង្ហាញដែរថាការលក់ស្មាតហ្វូននៅក្នុងប្រទេសចិនមានការកើនឡើងដល់ទៅ 94.3 ភាគរយ ពោលគឺប្រមាណជា 39.6 លានគ្រឿងនៅក្នុងខែមករា ខណៈដែលតួលេខដែលធ្វើបានកាលពីខែមករាឆ្នាំ2020 មានត្រឹមតែ 20.4 លានគ្រឿងហើយតួលេខនៅក្នុងខែមករាដូចគ្នាកាលពីឆ្នាំ 2019 មានប្រមាណជា 32.1 លានគ្រឿង។
អ្នកជំនាញជាច្រើនបានបង្ហាញក្តីរំពឹងទុកថា ចំនួនលក់ស្មាតហ្វូនគឺនឹងមានការកើនឡើងកាន់តែខ្លាំងសម្រាប់ឆ្នាំ2021 ប៉ុន្តែក្នុងនោះក៏បានបង្ហាញក្តីបារម្ភដែរថាទណ្ឌកម្មរបស់អាមេរិកដែលជាទីផ្សារធំបំផុតមួយរបស់ខ្លួនទៅលើក្រុមហ៊ុន Huawei នោះក៏នឹងអាចធ្វើឲ្យស្មាតហ្វូនចិននឹងមានបន្ទុកខ្លះផងដែរ។
យោងតាមការស្រាវជ្រាវទិន្នន័យដោយ Canalys បានបញ្ជាក់ថា តួលេខលក់ស្មាតហ្វូនរបស់ Huawei បានធ្លាក់ចុះដល់ទៅ 44 ភាគរយនៅក្នុងទីផ្សារប្រទេសចិននៅត្រីមាសទី4 កាលពីឆ្នាំ2020 ខណៈ Apple ដែលគូប្រជែងកំពុងសម្ងំទទួលបានប្រយោជន៍ជាច្រើនមកដល់ពេលនេះហើយនៅតែបន្តឃើញមានការកើនឡើងនៃចំនួនលក់នៅក្នុងទីផ្សារប្រទេសចិនជាពិសេសនៅក្រោយពេលដែលម៉ូឌែលចុងក្រោយ iPhone 12 បានបង្ហាញមុខ៕