សត្វព្រៃ​ជាង​១​លាន​ក្បាល នៅ​សហរដ្ឋអាមេរិក ឆ្លង​មេរោគ​អូ​មី​ក្រុង​

ថ្ងៃព្រហស្បតិ៍ 10 កុម្ភៈ 2022, 8:24

​អាជ្ញាធរ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក កំពុង​បង្ហាញ​ការព្រួយបារម្ភ ខណៈ​រកឃើញ​សត្វព្រៃ​ជាង​១​លាន​ក្បាល ឆ្លង​មេរោគ​អូ​មី​ក្រុង​។​

 

​យោងតាម​ការចុះផ្សាយ ដោយសារ​ព័​ត៍​មាន Business Insider កាលពី​ថ្ងៃទី​០៩ កុម្ភៈ ម្សិលមិញ បាន​ឲ្យ​ដឹងថា សត្វ​ក្តាន់ កន្ទុយ​ស ដែលមាន​វត្តមាន​ជាង ១,៥​លាន​ក្បាល នៅក្នុង​រដ្ឋ Pennsylvania ត្រូវបាន​រកឃើញ​ផ្ទុក​នូវ​មេរោគ​អូ​មី​ក្រុង និង​កំពុងចម្លង​ទៅកាន់​ពពួកសត្វ​ព្រៃ​ដូចគ្នា ជា​បន្តបន្ទាប់ ខណៈ​សត្វ​ក្តាន់ កន្ទុយ​ស ប្រភេទ​នេះ មាន​ចំនួន​សរុប​ជាង ៣០​លាន​ក្បាល នៅក្នុង​សហរដ្ឋអាមេរិក នាពេល​បច្ចុប្បន្ន​។​

 

​បញ្ហា​នេះ គឺជា​ការព្រួយបារម្ភ​មួយ​របស់​សហរដ្ឋអាមេរិក ស្រប​ពេលដែល​បច្ចុប្បន្ន​ប្រទេស​មហាអំណាច​មួយ​នេះ កំពុង​ត្រូវបាន​វាយប្រហារ ដោយ​វីរុស​កូ​វីដ​អូ​មី​ក្រុង ដែល​មិន​ត្រឹមតែ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ថែមទាំង​ឆ្លង​ដល់​សត្វព្រៃ ថែម​ទៀតផង​៕​

សត្វព្រៃ​ជាង​១​លាន​ក្បាល នៅ​សហរដ្ឋអាមេរិក ឆ្លង​មេរោគ​អូ​មី​ក្រុង​

PLB Banner on article detail