រុស្ស៊ី​ ​ផាកពិន័យ​ក្រុមហ៊ុន Google 82000​ដុល្លារ ទាក់ទង​នឹង​ព័ត៌មាន​ខុសច្បាប់​

ថ្ងៃពុធ 26 ឧសភា 2021, 11:27

​កាលពី​ថ្ងៃ​អង្គារ​នេះ តុលាការ​របស់​សហព័ន្ធ​រុស្ស៊ី​បាន​ផាកពិន័យ​ក្រុមហ៊ុន Google ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៨២០០០​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារតែ​ក្រុមហ៊ុន​នេះ​មិនបាន លុបចោល​ព័ត៌មាន​មួយចំនួន​ដែល​រដ្ឋាភិបាល​សម្រេច​ថា​ជា​ព័ត៌មាន​ខុសច្បាប់​ក្នុង​រយៈពេល ២៤​ម៉ោង តាម​ការកំណត់​របស់​រដ្ឋាភិបាល​។​

 

​ទោះបីជា​លោក Roskomnadzor បាន​បញ្ជាក់ថា រដ្ឋាភិបាល​បានទាមទារ​ឱ្យ​ក្រុមហ៊ុន Google លុបចោល​ព័ត៌មាន​ខុសច្បាប់​មានដូចជា វីដេអូ​ដែលមាន​ការប្រើប្រាស់​គ្រឿងញៀន ឬ​មាន​អំពើហិង្សា និង​ព័ត៌មាន​មួយចំនួនទៀត​ទាក់ទង​ទៅនឹង​ក្រុម​ជ្រុលនិយម​នោះ​ក្ដី ប៉ុន្តែ​ព័ត៌មាន​ភាគច្រើន​គឺ​ទាក់ទង​ទៅនឹង​ការទាមទារ​ឱ្យ​ដោះលែង​លោក Alexei Navalny ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែមករា​កន្លងទៅ​។

 

​ទោះបីជា​ការផាកពិន័យ​នាពេលនេះ​មាន​ចំនួន​ទឹកប្រាក់​តិចតួច​បំផុត​សម្រាប់​ក្រុមហ៊ុន Google ប៉ុន្តែ​វា​ជាការ​ព្រមាន​ជំហាន​ទីមួយ​របស់​រដ្ឋា​ភិ​បាល​រុស្ស៊ី ហើយ​ប្រសិនបើ​ក្រុមហ៊ុន Google នៅតែ​បន្ត​មិន​ធ្វើតាម​ការស្នើសុំ​របស់រ​ដ្ឋា​ភិ​បាល ក្រុមហ៊ុន​អាច​នឹងត្រូវ​រង​ការផាកពិន័យ​រហូត​ទៅ​ដល់ ១០​ភាគរយ នៃ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ ហើយ​ថែមទាំង​អាច​រង​ការ​បន្ថយល្បឿន​ប្រព័ន្ធ​ប្រតិបត្តិការ​ទៀតផង​៕

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

 

រុស្ស៊ី​ ​ផាកពិន័យ​ក្រុមហ៊ុន Google 82000​ដុល្លារ ទាក់ទង​នឹង​ព័ត៌មាន​ខុសច្បាប់​

PLB Banner on article detail