ក្រុម​តា​លី​បង់​៖ ច្បាប់​អ៊ីស្លាម​នឹងមិន​ត្រឹមតែ​មកដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ទៅដល់​ទូទាំង​ពិភពលោក​

ថ្ងៃអង្គារ 17 សីហា 2021, 10:52

​តា​លី​បង់​៖ មេបញ្ជាការ​តា​លី​បង់​ម្នាក់​និយាយថា ប្រសិនបើ​ក្រុម​តា​លី​បង់​ឈ្នះ ច្បាប់​អ៊ីស្លាម​របស់​ពួកគេ​នឹងមិន​អនុវត្ត​តែ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ទេ ប៉ុន្តែ​គឺ​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​តែម្តង ។​

 

​នៅក្នុង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​លោកស្រី Clarissa Ward របស់​ទូរទស្សន៍ CNN មេបញ្ជាការ​តា​លី​បង់​លោក ម៊ូ​ហា​ម៉េ​ដ អា​រី​សហ្វ ម៊ូ​ស្តា​ហ្វា និយាយថា ក្រុម​មូ​ជេ​ហ៊ី​ទីន​នឹង​ទទួលបាន​ជ័យជំនះ​នៅ​ថ្ងៃ​ណាមួយ ហើយ​ច្បាប់​អ៊ីស្លាម​នឹងមិន​ត្រឹមតែ​មកដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ទៅដល់​ទូទាំង​ពិភពលោក​។ យើង​មិន​ប្រញាប់​ទេ​... យើង​ជឿជាក់ថា វា​នឹង​មកដល់​នៅ​ថ្ងៃ​ណាមួយ​... សកម្មភាព​ជី​ហាដ នឹងមិន​បញ្ចប់​ឡើយ​រហូតដល់​ថ្ងៃ​ចុងក្រោយ​។​

 

​អភិបាលខណ្ឌ​អាន់​ដារ (Andar) របស់​ក្រុម​តា​លី​បង់​បាន​អះអាងថា ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​នៅពេលនេះ គឺមាន​ប្រសិទ្ធភាព និង​គោរព​ប្រតិបត្តិ​ជាង​ក្រុម​តា​លី​បង់​កាលពី ២០​ឆ្នាំមុន​ទៅទៀត ខណៈដែល​សិទ្ធិ​របស់​ស្ត្រី​នឹងត្រូវ​បាន​គោរព​»​។ សមាជិក​តា​លី​បង់​រូបនេះ​បាន​ប្រាប់​លោកស្រី Ward ថា សាសនា​អ៊ីស្លាម​បានផ្តល់​សិទ្ធិ​ដល់​មនុស្ស​គ្រប់គ្នា​ដោយ​ស្មើភាព​... ស្ត្រី​មាន​សិទ្ធិ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ អ៊ីស្លាម​បានផ្តល់​សិទ្ធិ​ដល់​ស្ត្រី​ប៉ុណ្ណា យើង​នឹង​ផ្តល់ឱ្យ​ពួកគេ​យ៉ាងច្រើន​ប៉ុណ្ណឹង​ដែរ ៕ ប្រភព​៖ CNN​

ក្រុម​តា​លី​បង់​៖ ច្បាប់​អ៊ីស្លាម​នឹងមិន​ត្រឹមតែ​មកដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ទៅដល់​ទូទាំង​ពិភពលោក​
ក្រុម​តា​លី​បង់​៖ ច្បាប់​អ៊ីស្លាម​នឹងមិន​ត្រឹមតែ​មកដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ទៅដល់​ទូទាំង​ពិភពលោក​
ក្រុម​តា​លី​បង់​៖ ច្បាប់​អ៊ីស្លាម​នឹងមិន​ត្រឹមតែ​មកដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ទៅដល់​ទូទាំង​ពិភពលោក​
ក្រុម​តា​លី​បង់​៖ ច្បាប់​អ៊ីស្លាម​នឹងមិន​ត្រឹមតែ​មកដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ទៅដល់​ទូទាំង​ពិភពលោក​

PLB Banner on article detail