នាយកដ្ឋាន​ព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ប្រកាស​ឲ្យ​អ្នកលេង Tik Tok បញ្ឈប់​សកម្មភាព​អសីលធម៌​

ថ្ងៃព្រហស្បតិ៍ 31 ធ្នូ 2020, 9:3

នាយកដ្ឋាន​ព័ត៌មានវិទ្យា​របស់​ក្រសួងមហាផ្ទៃ បានប្រកាសថា កម្មវិធី​កំសាន្ត TikTok គឺជា​កម្មវិធី​វីដេអូ​ខ្លីៗ ដែល​កំពុង​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​កម្ពុជា​។ ដើម្បី​ទទួលបាន​ការទាក់ទាញ​អ្នកទស្សនា អ្នកប្រើប្រាស់​កម្មវិធី TikTok ព្យាយាម​បង្កើត​នូវ​វីដេអូ​ត្រាប់​សម្លេង ឬ​ការបញ្ចេញ​ការ​វិការ​កំប្លែង​។​ល​។​

 

​សេចក្តីប្រកាស​បន្តថា កន្លងមក ក្រុមការងារ​សង្កេតឃើញ​ថា បងប្អូន​មួយចំនួន​បាន​ប្រើប្រាស់​កម្មវិធី​នេះ ប្រាស់ចាក​ពី​ក្រមសីលធម៌​សង្គម ឬ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​៖ - បង្កើត​វីដេអូ​បង្ហាញ​កាយវិការ ឬ​រូបភាព​អាសអាភាស - បង្កើត​វិ​ដែ​អូ​ជាមួយ​កាយវិការ ឬ​ពាក្យពេចន៍​អសីលធម៌ -​បង្កើត​វីដេអូ​ក្នុង​គោលបំណង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បង្ខូច​កិត្តិយស​អ្នកដទៃ ឬ​បង្ក​ឲ្យ​មាន​ចលាចល​សង្គម​។​

 

​អាស្រ័យហេតុនេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ប្រកាស​ក្រើនរំលឹក​ដល់​អ្នកលេង​ក​ម្ម​វិធី​បណ្តាញ​សង្គម TikTok មេត្តា​បញ្ឈប់​សកម្មភាព​ខុសឆ្គង ដូច​បាន​រៀបរាប់​ខាងលើ ព្រោះ​ទង្វើ​ទាំងនេះ អាចធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ជនល្មើស​នៃ​បទល្មើស​ណាមួយ ដោយ​ពុំបាន​ដឹងខ្លួន​៕​

នាយកដ្ឋាន​ព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ ប្រកាស​ឲ្យ​អ្នកលេង Tik Tok បញ្ឈប់​សកម្មភាព​អសីលធម៌​

PLB Banner on article detail

អត្ថបទពេញនិយម