សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ត្រូវបាន​ព្រលែងឱ្យ​មាន​សេរីភាព​ក្រោយ​បង្ក្រាប​ពី​អ្នករកស៊ី​ខុសច្បាប់​

ថ្ងៃច័ន្ទ 28 កញ្ញា 2020, 8:38

​លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី ខេត្តសៀមរាប ឱ្យបាន​ឱ្យដឹងថា សត្វ​ប្រវឹក​ដែល​សមត្ថកិច្ច​រឹបអូស និង​សង្គ្រោះ​ពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០២០​នេះ បាន​យកមក​លែង​ឱ្យមាន​សេរីភាព​នៅ​សហគមន៍​ទេសចរណ៍​បឹង​ឈូក​ក្នុងស្រុក​បន្ទាយស្រី ដោយមាន​ការចូលរួម​ពី​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក ម៉ក់ ធារ៉ា ស្នងការរង​នគរបាល​ខេត្តសៀមរាប​ទទួលបន្ទុក​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។​

 

​លោក​បាន​បន្តថា ដោយហេតុតែ​ថា បឹង​ឈូក​មាន​តំបន់​ព្រៃ​ក្បាល​ជប់​លិច​ទឹក ដែល​តែងតែមាន​សត្វ​ស្លាប​ចុះ និង​រស់នៅ​ជាប្រចាំ ហើយ​សហគមន៍​នៅទីនេះ​មានការ​គ្រប់គ្រង​ល្អ​និង​ប្តេជ្ញា​ខ្ពស់​លើ​ការងារ​អភិរក្ស​ជីវៈចម្រុះ​តំបន់​នេះ​មាន​លក្ខណៈសម្បត្តិ​សមស្រប​សម្រាប់​ការលែង​សត្វ​ប្រវឹក​ទាំងអស់នេះ ហើយ​អាច​នឹង​បង្កើត​ភាព​ទាក់ទាញ​ខាង​ផ្នែក​ទេសចរណ៍​សម្រាប់​អ្នក​ស្រលាញ់​សត្វ​ស្លាប​នាពេល​អនាគត​ផងដែរ ប្រសិនបើ​សត្វ​ស្លាប​ទាំងនេះ​ចាប់យក​បឹង​ឈូក​ជាទី​ជម្រក ដោយ​មិន​ហើរ​ទៅ​តំបន់​ផ្សេងៗ​។​

 

​សូមបញ្ជាក់ថា កម្លាំង​គណៈបញ្ជាការ​ឯកភាព​នៃ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០​បាន​ឃាត់​រថយន្ត​សង្ស័យ​០១​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៍​ត្រេអ៊ី​ប៉ា​រា ពាក់​ស្លាក​លេខ​ខម​2-6158 ព្រមទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​សរុប​ចំនួន​០២​នាក់ នៅ​ចំណុច​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​បាន​រកឃើញ​មានការ​ដឹកជញ្ជូន​សត្វ​ប្រវឹក​ព្រៃ​ចំនួន​៥៥៣​ក្បាល​ដោយ​ខុសច្បាប់​។ បន្ទាប់ពី បាន​សាកសួរ ជនសង្ស័យ​បាន​សារភាពថា សត្វ​ប្រវឹក​ព្រៃ​ទាំងនេះ ត្រូវបាន​ពួកគេ​លួច​នាំចូល​មកពី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បម្រុង​យកទៅលក់​នៅ​រាជធានី​ភ្នំពេញ​។

 

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបានធ្វើ​កំណត់ហេតុ និង​ប្រគល់​បន្ត​ជូន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្រុក​បន្ទាយស្រី ដើម្បី ចាត់ការ បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕​ AKP

សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ត្រូវបាន​ព្រលែងឱ្យ​មាន​សេរីភាព​ក្រោយ​បង្ក្រាប​ពី​អ្នករកស៊ី​ខុសច្បាប់​
សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ត្រូវបាន​ព្រលែងឱ្យ​មាន​សេរីភាព​ក្រោយ​បង្ក្រាប​ពី​អ្នករកស៊ី​ខុសច្បាប់​
សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ត្រូវបាន​ព្រលែងឱ្យ​មាន​សេរីភាព​ក្រោយ​បង្ក្រាប​ពី​អ្នករកស៊ី​ខុសច្បាប់​
សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ត្រូវបាន​ព្រលែងឱ្យ​មាន​សេរីភាព​ក្រោយ​បង្ក្រាប​ពី​អ្នករកស៊ី​ខុសច្បាប់​
សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ត្រូវបាន​ព្រលែងឱ្យ​មាន​សេរីភាព​ក្រោយ​បង្ក្រាប​ពី​អ្នករកស៊ី​ខុសច្បាប់​
សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ត្រូវបាន​ព្រលែងឱ្យ​មាន​សេរីភាព​ក្រោយ​បង្ក្រាប​ពី​អ្នករកស៊ី​ខុសច្បាប់​
សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ត្រូវបាន​ព្រលែងឱ្យ​មាន​សេរីភាព​ក្រោយ​បង្ក្រាប​ពី​អ្នករកស៊ី​ខុសច្បាប់​
សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ត្រូវបាន​ព្រលែងឱ្យ​មាន​សេរីភាព​ក្រោយ​បង្ក្រាប​ពី​អ្នករកស៊ី​ខុសច្បាប់​
សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ត្រូវបាន​ព្រលែងឱ្យ​មាន​សេរីភាព​ក្រោយ​បង្ក្រាប​ពី​អ្នករកស៊ី​ខុសច្បាប់​

PLB Banner on article detail