ផលប្រយោជន៍ របស់ផ្លែប៉ាស្យុងល្អសម្រាប់សុខភាព

ថ្ងៃសុក្រ 25 កញ្ញា 2020, 8:32

ផ្លែប៉ាស្យុងចំពោះសុខភាពមានច្រើនដោយសារតែសារធាតុចិញ្ចឹម សារធាតុរ៉ែ និងវីតាមីនជាច្រើនដែលមានក្នុងផ្លែឈើនេះរួមមានទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិ flavonoids វីតាមីនA វីតាមីនC  Riboflavin Niacin ជាតិដែក ម៉ាញេស្យូម ផូស្វ័រ ប៉ូតាស្យូម ស្ពាន់ ជាតិកាកសរសៃ និងជាតិប្រូតេអ៊ឹន ។ លើសពីនេះ ផ្លែប៉ាស្យុងមានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដល់សុខភាពដែលអ្នកគួរតែបន្ថែមវាទៅក្នុងរបបអាហាររបស់អ្នក។ 

ផលប្រយោជន៍ របស់ផ្លែប៉ាស្យុងល្អសម្រាប់សុខភាព ផលប្រយោជន៍ របស់ផ្លែប៉ាស្យុងល្អសម្រាប់សុខភាព

 ផ្លែប៉ាស្យុងមានរសជាតិឆ្ងាញ់ ហើយវាជាប្រភពនៃសារជាតិប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ វីតាមីន និងជាតិកាកសរសៃ។ ផ្លែឈើនេះសម្បូរទៅដោយជាតិកាកសរសៃ ១០០ក្រាមនៃផ្លែប៉ាស្យុងមានជាតិកាកសរសៃ ១០,៤ ក្រាម  ឬ២៧% ។ វាក៏មានលក្ខណៈសម្បត្តិក្នុងការបន្ទន់លាមកបានល្អផងដែរ វាថែមទាំងជួយការពារភ្នាសរំអិលពោះវៀនធំដោយបន្ថយការប៉ះពាល់នឹងសារធាតុពុលក្នុងពោះវៀនធំ និងបណ្តេញសារធាតុពុលបង្កជំងឺមហារីកពីពោះវៀនធំ ។ ការបរិភោគផ្លែឈើដែលសម្បូរវីតាមីន C ជួយឱ្យរាងកាយបង្កើតនូវភាពស៊ាំនឹងភ្នាក់ងារបង្ករោគ និងជំងឺផ្តាសាយ ដូចរ៉ាឌីកាល់សេរីដែលទ្រទ្រង់ការរលាក។

ផលប្រយោជន៍ របស់ផ្លែប៉ាស្យុងល្អសម្រាប់សុខភាព ផលប្រយោជន៍ របស់ផ្លែប៉ាស្យុងល្អសម្រាប់សុខភាព

ផ្លែឈើនេះក៏មានកម្រិតវីតាមីន A និងសារធាតុប្រឆាំងអុកស៊ីតកម្មសារជាតិ flavonoids ដែលមានដូចជា ß-carotene និង cryptoxanthin-ß  ល្អចំពោះរាងកាយ។ ការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្នបានបង្ហាញថា សមាសធាតុទាំងនេះមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងរួមជាមួយវីតាមីន A ចាំបាច់សម្រាប់សុខភាពភ្នែក ។វីតាមីន A ក៏ចាំបាច់ក្នុងការរក្សាភ្នាសទឹករំអិលនិងស្បែកដែលមានសុខភាពល្អ ។

ផលប្រយោជន៍ របស់ផ្លែប៉ាស្យុងល្អសម្រាប់សុខភាព ផលប្រយោជន៍ របស់ផ្លែប៉ាស្យុងល្អសម្រាប់សុខភាព

ការបរិភោគផ្លែឈើធម្មជាតិសម្បូរវីតាមីន A និងសារជាតិ flavonoids អាចជួយការពារអ្នកពីជំងឺមហារីកសួតនិងមាត់ ។
ផ្លែប៉ាស្យុងស្រស់សម្បូរទៅដោយជាតិប៉ូតាស្យូម គឺជាធាតុផ្សំសំខាន់មួយរបស់កោសិកា និងទឹកក្នុងរាងកាយ ជួយរក្សាចង្វាក់បេះដូងរួមនឹងសម្ពាធឈាម ៕
 

 

PLB Banner on article detail