ថៃបន្តបិទច្រកទ្វារព្រំដែន ឆង ចម-អូរស្មាច់ ខេត្តឧត្តរមានជ័យ​ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

ថ្ងៃសុក្រ 4 កញ្ញា 2020, 15:53

គិតមកត្រឹមរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។

 

ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែងទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។

 

ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ២០៦នាក់ ស្រី ៩៥នាក់៕

ថៃបន្តបិទច្រកទ្វារព្រំដែន ឆង ចម-អូរស្មាច់ ខេត្តឧត្តរមានជ័យ​ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩
ថៃបន្តបិទច្រកទ្វារព្រំដែន ឆង ចម-អូរស្មាច់ ខេត្តឧត្តរមានជ័យ​ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩
ថៃបន្តបិទច្រកទ្វារព្រំដែន ឆង ចម-អូរស្មាច់ ខេត្តឧត្តរមានជ័យ​ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

PLB Banner on article detail