ពលរដ្ឋ​៦​នាក់ ចាញ់បោក​មេខ្យល់ ប្រុង​ឆ្លងដែន​ទៅ​នៅ​ប្រទេស​ថៃ​

ថ្ងៃច័ន្ទ 8 កុម្ភៈ 2021, 8:40

​ប៉ៃលិន​៖ គេ​សង្កេតឃើញ​ពលករ​ចំនួន​៦​នាក់ ក្នុងនោះ​ស្រី​៤​នាក់ ប្រុស​២​នាក់ បាន​នាំ គ្នា​ជិះ​រថយន្ត​មកពី​ខេត្តកំពត ដោយ​ចត​ឈប់​នៅក្បែរ​ច្រកទ្វារ​អន្តរជាតិ​ព្រំ មាន​ទាំង​បង្វិចខោអាវ​កា​រ៉ុង​ឥ​វ៉ាន់ បម្រុង​នាំគ្នា​លួច​ឆ្លងដែន​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ខណ​:​មេខ្យល់​មិន​ស្គាល់​អត្តសញ្ញាណ​នាំមក​ដាក់​ចោល ដោយ​បង់ប្រាក់ ម្នាក់ៗ ចំនួន​២០០០​បាត​(​ប្រាក់​ថៃ​) ។ នេះ​ជាការ​ប្រថុយប្រថាន ចំពោះ​អាយុជីវិត​ខ្លាំង ព្រោះ​បើ​ដើរ​ឆ្លងដែន​នៅពេល​យប់ ហើយ​ត្រូវគេ​វាយ​ធ្វើបាប បណ្តាលឱ្យ​រងគ្រោះ​ដល់​អាយុជីវិត នោះ​ពិត​ជាមាន​វិបដិសារី​មិន​ខាន ។

 

​ហេតុការណ៍​ប្រទះឃើញ​ពលករ បម្រុង​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៦ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិត​នៅក្បែរ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

 

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ មាន​ប្រជា​ពលករ​ទាំង​៦​នាក់ (​ប្រុស​២​នាក់ ស្រី​៤​នាក់​) ដែល​បាន​ចាញ់បោក​មេខ្យល់ ដោយមាន​ស្រុកកំណើត រស់នៅ​ស្រុក​ឈូក ខេត្តកំពត ហើយ​ម្នាក់ៗ ត្រូវ​បង់ប្រាក់​ឱ្យគេ​ចំនួន​២០០០​បាត ជាង​២០​ម៉ឺន​រៀល ។ ប្រភព​បន្តទៀតថា មុនពេល​ធ្វើដំណើរ​ចូលមកក្នុង​ខេត្ត​ប៉ៃលិន មាន​មេខ្យល់​ម្នាក់ បាន​ប្រាប់​ពួកគេ​ថា នឹង​ធានា​នាំទៅ​ធ្វើ​ការងារ​ឱ្យ​តែង​ដើម​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន នៅក្នុង​ប្រទេស​ថៃ ហើយ​បាន​ប្រាក់ខែ​ខ្ពស់ ។

 

​តែ​មិនដឹង​ជា​នៅ​ទីតាំង​ណា​ពិតប្រាកដ​នោះឡើយ ព្រោះ​ពួកគេ​ក៏​អត់​ស្គាល់​ទឹកដី​ខេត្ត​ប៉ៃលិន ឬ​ទឹកដី​ប្រទេស​ថៃ​ដែរ នេះ​ជា​លើក ទី​១ ។ លុះ​ពេលមកដល់​ច្រកទ្វារព្រំដែន ស្រាប់តែ​មេខ្យល់​ទាំងនោះ បានគេច​ខ្លួន​អស់រលីង មិនដឹង​ជា​ទៅណា​នោះទេ ។ ចំណែកឯ​ពួកគេ កំពុងតែ​ដើរ​ម៉ូតូឌុប​ជិះ​ទៅរក​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន រហូតដល់​ព្រឹក ទើប​នាំគ្នា​ត្រឡប់ទៅផ្ទះ​ឯ​ស្រុកកំណើត​វិញ ។

 

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ការដែល​មេខ្យល់​យកប្រាក់​អស់ទាំង​៦​នាក់​នេះ ដោយ​បម្រុង​បញ្ជូន​ឆ្លងដែន​តាម​ច្រករបៀង​ព្រំដែន​កម្ពុជា​ថៃ ខេត្ត​ប៉ៃលិន ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នេះ គឺ​ពួកគេ​ពិតជា​ឆ្លងដែន​ទាំង​ប្រថុយប្រថាន​ខ្លាំងណាស់ ព្រោះ​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ គឺ​ឆ្លងដែន​លួចលាក់​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​គេ​តែម្តង ។ ទោះបីជា​យ៉ាងណា ក្រោយមក​ក៏​នាំគ្នា​គេចខ្លួន​អស់ ដោយ​ប្រាប់ថា ពួកគេ​មិន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​នោះឡើយ ព្រោះ​ខ្លាចក្រែង​គេ​ចាប់បាន​បញ្ជូនមក ខ្មែរ​វិញ អាចឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយ​:​ពេល​១៤​ថ្ងៃ ។

 

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​បង្ហើប​ឱ្យដឹងថា ពួកគេ​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ពលករ​ទាំងនោះ ខណ​:​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ ចង់​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ខណ​:​ដែល​ប្រទេស​គេ កំពុងតែ​ផ្ទុះ​ការឆ្លង​ជម្ងឺ​កូ​វីដ​១៩ ហើយ​ពលករ ដែល​ឆ្លង​ចូល​មកពី​ប្រទេស​ថៃ ចូលក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ស្វែងរក​មេរោគ​កូ​វីដ​១៩​នេះ​ផងដែរ ៕​

ពលរដ្ឋ​៦​នាក់ ចាញ់បោក​មេខ្យល់ ប្រុង​ឆ្លងដែន​ទៅ​នៅ​ប្រទេស​ថៃ​
ពលរដ្ឋ​៦​នាក់ ចាញ់បោក​មេខ្យល់ ប្រុង​ឆ្លងដែន​ទៅ​នៅ​ប្រទេស​ថៃ​
ពលរដ្ឋ​៦​នាក់ ចាញ់បោក​មេខ្យល់ ប្រុង​ឆ្លងដែន​ទៅ​នៅ​ប្រទេស​ថៃ​
ពលរដ្ឋ​៦​នាក់ ចាញ់បោក​មេខ្យល់ ប្រុង​ឆ្លងដែន​ទៅ​នៅ​ប្រទេស​ថៃ​
ពលរដ្ឋ​៦​នាក់ ចាញ់បោក​មេខ្យល់ ប្រុង​ឆ្លងដែន​ទៅ​នៅ​ប្រទេស​ថៃ​
ពលរដ្ឋ​៦​នាក់ ចាញ់បោក​មេខ្យល់ ប្រុង​ឆ្លងដែន​ទៅ​នៅ​ប្រទេស​ថៃ​

PLB Banner on article detail

អត្ថបទពេញនិយម