តួ​ក​គី​-​រុស្ស៊ី ព្រមព្រៀង​បង្កើត​មជ្ឈមណ្ឌល​រួមគ្នា​តំបន់ ណា​ហ្គោ​ណូ​-​កា​រ៉ា​បាក់​

ថ្ងៃពុធ 2 ធ្នូ 2020, 9:30

​ក្រសួងការពារជាតិ​តួ​ក​គី កាលពី​ថ្ងៃទី​០១ ខែធ្នូ ម្សិលមិញ បាន​និយាយថា ប្រទេស​តួ​ក​គី និង​រុស្ស៊ី បានបញ្ចប់​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​រួមមួយ​សម្រាប់​ឃ្លាំមើល​បទ​ឈប់​បាញ់​នៅ​តំបន់​ណា​ហ្គោ​ណូ – កា​រ៉ា​បាក់​។​

 

​សេចក្តីថ្លែងការណ៍​បាន​និយាយថា «​កិច្ចចរចា​ត្រូវបាន​បញ្ចប់​អំពី​ព័ត៌មាន​លម្អិត​បច្ចេកទេស​ទាក់ទង​នឹង​មូលដ្ឋានគ្រឹះ និង​គោលការណ៍​នៃប្រតិបត្តិ​ការ​នៃ​មជ្ឈមណ្ឌល​រួមគ្នា​រវាង​តួ​ក​គី – រុស្ស៊ី​។ កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវបាន​ចុះហត្ថលេខា​។ ការងារ​ចាំបាច់​កំពុងដំណើរការ​សម្រាប់​មជ្ឈមណ្ឌល​នេះ​ដើម្បី​ដំណើរការ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

 

​ភាគី​តួ​ក​គី​មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​ណាមួយ​នៃ​កិច្ចព្រមព្រៀង​ដែល​បានបញ្ចប់​នោះទេ​។​

 

​កាលពី​ថ្ងៃទី ៩ ខែវិច្ឆិកា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ លោក Aliyev និង​នាយករដ្ឋមន្ត្រី​អារ​មេ​នី លោក Pashinyan បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមមួយ​ស្តី​ពីបទ​ឈប់​បាញ់​ពេញលេញ​មួយ​នៅ​តំបន់​ណា​ហ្គោ​ណូ – កា​រ៉ា​បាក់​។ ដូចដែល​មេដឹកនាំ​រុស្ស៊ី​បាន​និយាយថា កងកម្លាំង​អា​ស៊ែ​បៃ​ហ្ស​ង់ និង​អារ​មេ​នី នឹង​នៅតែ​ស្ថិតក្នុង​ទីតាំង​បច្ចុប្បន្ន​របស់​ពួកគេ ខណៈដែល​កង​រក្សា​សន្តិភាព​រុស្ស៊ី​នឹងត្រូវ​បានដាក់​ពង្រាយ​នៅ​តំបន់​នោះ​។​

 

​កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា រុស្ស៊ី និង​តួ​ក​គី​បាន​ព្រមព្រៀងគ្នា​បង្កើត​មជ្ឈមណ្ឌល​ឃ្លាំមើល​បទ​ឈប់​បាញ់​នៅ​តំបន់​ណា​ហ្គោ​ណូ – កា​រ៉ា​បាក់​។ អនុស្សរណៈ​នេះ​ត្រូវបាន​ចុះហត្ថលេខា​បន្ទាប់ពី​កិច្ចពិភាក្សា​តាម​វីដេអូ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក Sergey Shoigu និង​សម​ភាគី​តួ​ក​គី គឺ​លោក Hulusi Akar ៕​

 

តួ​ក​គី​-​រុស្ស៊ី ព្រមព្រៀង​បង្កើត​មជ្ឈមណ្ឌល​រួមគ្នា​តំបន់ ណា​ហ្គោ​ណូ​-​កា​រ៉ា​បាក់​
តួ​ក​គី​-​រុស្ស៊ី ព្រមព្រៀង​បង្កើត​មជ្ឈមណ្ឌល​រួមគ្នា​តំបន់ ណា​ហ្គោ​ណូ​-​កា​រ៉ា​បាក់​
តួ​ក​គី​-​រុស្ស៊ី ព្រមព្រៀង​បង្កើត​មជ្ឈមណ្ឌល​រួមគ្នា​តំបន់ ណា​ហ្គោ​ណូ​-​កា​រ៉ា​បាក់​

PLB Banner on article detail

អត្ថបទពេញនិយម