ការសាងសង់​ជញ្ជាំង​ព្រំដែន អាមេរិក​-​ម៉ិ​ក​ស៊ិ​កកូ ត្រូវបាន​បង្កើនល្បឿន មុន​ថ្ងៃ​ឡើងកាន់តំណែង​ប្រធានាធិបតី​ថ្មី​

ថ្ងៃពុធ 2 ធ្នូ 2020, 9:37

​សារព័ត៌មាន​ញូវយ៉ក​ថែម​ស៍ (NYT) បាន​រាយការណ៍​ថា រដ្ឋបាល​លោក ត្រាំ កំពុង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​គម្រោង​ជញ្ជាំង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​កូ​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​មុនពេល​ការផ្លាស់ប្តូរ​រដ្ឋបាល​អាម៉េរិក​ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែមករា នៅពេលដែល​លោក ចូ បៃ​ដិ​ន ត្រូវបាន​គេ​រំពឹងថា​នឹង​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាម៉េរិក​។​

 

​សារព័ត៌មាន NYT បានសរសេរថា ការស្ថាបនា​ផ្នែក​ជញ្ជាំង​ដែល​លាតសន្ធឹង​ប្រហែល ៤០០​ម៉ា​យ​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២០ កំពុង​ត្រូវបាន​បង្កើនល្បឿន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​មុនពេល​ឈាន​មកដល់​នូវ​ការបើក​សម្ពោធ​ឆ្នាំ​ថ្មី ឆ្នាំ ២០២១ ។​

 

​ការរាយការណ៍​នេះ​បាន​ចោទប្រកាន់ថា ក្រុម​បំផ្ទុះ​គ្រាប់​របស់​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​រាយការណ៍​ថា​បានធ្វើការ​យ៉ាង​លឿន​នៅលើ​ភ្នំ Peloncillo ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ដ៏​អាក្រក់​។​

 

​លោក Bill McDonald អាយុ ៦៨​ឆ្នាំ ជា​អ្នក​ចិញ្ចឹមសត្វ និង​ជា​អតីត​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​បាន​បោះឆ្នោតឱ្យ​លោក បៃ​ដិ​ន កាលពី​ក្នុង​ខែវិច្ឆិកា​នោះបាន​និយាយថា «​ច្រករបៀង​របស់​សត្វ​ព្រៃ ទីតាំង​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ កំពុង​ត្រូវបាន​បំផ្ទុះ​ដើម្បី​បំភ្លេចចោល ឬ​ដើម្បី​បំផ្លាញ​រួច​អស់​ទៅហើយ​។ សោកនាដកម្ម គឺជា​ពាក្យ​ដែល​ខ្ញុំ​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​វា​»​។​

 

​អន្លង់​ទឹក Guadalupe Canyon ដែលជា​ជម្រក​សត្វ​បក្សី​ដ៏​កម្រ ក៏​នឹង​ក្លាយជា​កម្មវត្ថុ​នៃ​ភាពវឹកវរ​ស្រដៀង​គ្នា​នេះដែរ​នៅក្នុង​ខែ​នេះ ខណៈដែល​ក្រុមការងារ​កំពុង​បញ្ចេញ​គ្រឿងផ្ទុះ​ចូលទៅក្នុង​ច្រាំង​ថ្ម​ចោទ​ជា​រៀងរាល់ថ្ងៃ​។​

 

​អ្នក​រិះគន់​គោលនយោបាយ​បាន​ព្រមាន​ថា ជ្រលង​ភ្នំ គឺ​នៅ​ឆ្ងាយ​ណាស់​ដែល​ច្រក​ឆ្លងកាត់​ដោយ​ជនអន្តោប្រវេសន៍​ដែលជា​គោលបំណង​នៃ​ការធ្វើ​ជញ្ជាំង​ព្រំដែន​នេះ​ដើម្បី​រារាំង ដែលមាន​លក្ខណៈ​មិនគួរ​ឱ្យ​ជឿ​រួចទៅហើយ​នៅក្នុង​តំបន់​។​

 

​លោកស្រី Diana Hadley ជា​ប្រ​វ​ត្ដិ​វិទូ​ដែលមាន​គ្រួសារ​ជា​អ្នក​ចិញ្ចឹមសត្វ​មាន​ទីតាំង​ស្ថិតនៅ​ផ្នែក​ខ្លះ​នៃ​អន្លង់​ទឹក Guadalupe Canyon បាន​និយាយថា «​នេះ​មិនមែន​គ្រាន់តែ​ជាការ​ខូចចិត្ត​ប៉ុណ្ណោះ​ទេ តែ​វា​ជា​រឿង​ដែល​គ្មាន​ន័យ​បន្តិច​ទាល់តែសោះ​»​។​

 

​អ្នកគាំទ្រ​លោក ត្រាំ បាន​អះអាងថា ជញ្ជាំង​ព្រំដែន គឺជា​ការការពារ​ដល់​សហគមន៍ និង​បង្កើន​សន្តិសុខ​ដែល​ផ្តល់​សេវា​ការពារ​ព្រំដែន​ដើម្បី​តម្រង់​ទិសដៅ​ឆ្លងកាត់​ខុសច្បាប់​នៅ​តំបន់​ផ្សេងៗ​ទៀត​៕

ការសាងសង់​ជញ្ជាំង​ព្រំដែន អាមេរិក​-​ម៉ិ​ក​ស៊ិ​កកូ ត្រូវបាន​បង្កើនល្បឿន មុន​ថ្ងៃ​ឡើងកាន់តំណែង​ប្រធានាធិបតី​ថ្មី​
ការសាងសង់​ជញ្ជាំង​ព្រំដែន អាមេរិក​-​ម៉ិ​ក​ស៊ិ​កកូ ត្រូវបាន​បង្កើនល្បឿន មុន​ថ្ងៃ​ឡើងកាន់តំណែង​ប្រធានាធិបតី​ថ្មី​
ការសាងសង់​ជញ្ជាំង​ព្រំដែន អាមេរិក​-​ម៉ិ​ក​ស៊ិ​កកូ ត្រូវបាន​បង្កើនល្បឿន មុន​ថ្ងៃ​ឡើងកាន់តំណែង​ប្រធានាធិបតី​ថ្មី​
ការសាងសង់​ជញ្ជាំង​ព្រំដែន អាមេរិក​-​ម៉ិ​ក​ស៊ិ​កកូ ត្រូវបាន​បង្កើនល្បឿន មុន​ថ្ងៃ​ឡើងកាន់តំណែង​ប្រធានាធិបតី​ថ្មី​

PLB Banner on article detail

អត្ថបទពេញនិយម