រដ្ឋមន្ត្រី​កសិកម្ម លើកទឹកចិត្ត​កសិករ​ពង្រីក​ការដាំដុះ​បន្លែ​សុវត្ថិភាព​

ថ្ងៃច័ន្ទ 27 កក្កដា 2020, 9:19

​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ចូល​ទស្សនា ផ្សារ​លក់​បន្លែ​សុវត្ថិភាព នៅ​ផ្សារណាត់​ជាប់​ដងស្ទឹង​សៀមរាប កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​លោកជំទាវ បាន​សម្តែង​ការពេញចិត្ត និង​លើកទឹកចិត្ត​កសិករ​ខិតខំ​ពង្រីក​ការដាំដុះ​បន្លែ​សុវត្ថិភាព​ឱ្យបាន​កាន់តែច្រើន ទៅតាម​តម្រូវការ​ទីផ្សារ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​ក្តី​រីករាយ និង​សាទរ​ចំពោះ​កសិករ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ការងារ​ដាំ​ដុះ​របស់ខ្លួន ពី​ការដាំដុះ​តាមបែប​ពឹងផ្អែក​ទៅតាម​អាកាសធាតុ មកជា​ការដាំដុះ​ក្នុង​រោង​សំណាញ់ ឬ​ផ្លា​ស្ទិ​ក និង​បាន​ផលិត​ជា​បន្លែ​សុវត្ថិភាព ដើម្បី​ចូលរួមចំណែក​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ពិនិត្យឃើញថា កសិករ​បាន​អភិវឌ្ឍន៍​ខ្លួន​ពី​ការដាំដុះ​ផ្អែកលើ​ផលិតកម្ម ទៅជា​ការដាំដុះ​ទៅតាម​តម្រូវការ​ទីផ្សារ ដោយ​អនុវត្តតាម​យន្តការ​ផលិតកម្ម​តាម​កិច្ចសន្យា​។​

​សូមបញ្ជាក់ថា​៖ ផ្សារ​លក់​បន្លែ​សុវត្ថិភាព ចុង​សប្តាហ៍ គឺ​បើក​លក់​រយៈពេល​២​ថ្ងៃ​(​សៅរ៍ និង​អាទិត្យ​) រៀបចំឡើង​ដោយ​គម្រោង​ជំរុញ​ទីផ្សារ​ខ្នាតតូច (AIM) នៃ​មន្ទីរ​ពាណិជ្ជកម្ម សហការ​ណ៍​ជាមួយ​កម្មវិធី ASPIRE នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប និង​គម្រោង​លាភ​៕​

PLB Banner on article detail

អត្ថបទពេញនិយម