៦​ខែ ឆ្នាំនេះ កសិករ​ផលិត​កូន​ត្រី កង្កែប និង​កន្ធាយ ១០,៥​លាន​ក្បាល​

ថ្ងៃច័ន្ទ 27 កក្កដា 2020, 8:21

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ចុង​សប្តាហ៍​ម្សិលមិញ បានលើកឡើង​លើ​ទំ​គណនី​ហ្វេ​ស​ប៊ុ​កថា ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុង​យុទ្ធនាការ បង្កើន​ការផលិត​ស្បៀង​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល ដោយ​ផ្តល់​លទ្ធភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ជនបទ​អាច​ទទួលបាន​ប្រាក់ចំណូល​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ហើយ​និង​កាត់បន្ថយ​សម្ពាធ​ការចាប់​ត្រី​ពី​ធម្មជាតិ ស្របតាម​អនុសាសន៍​ដ៏​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

 

​ក្នុងតំណាក់កាល​នៃ​ការរីក​រាលដាល​មេរោគ​កូ​វិដ ១៩ ស្ថានីយ៍​ផលិត​កូន​ត្រី​ពូជ​នៅ​ខេត្តសៀមរាប រួម​ជាមួយនិង​កសិដ្ឋាន​ផលិត​កូន​ត្រី​ពូជ​របស់​កសិករ​នៅតាម​បណ្តា​ស្រុក​ចំនួន ០៨ កន្លែង កសិករ​ចិញ្ចឹម​និង​ផលិត​កូន​កង្កែប​ចំនួន ៦៦ គ្រួសារ និង​កសិករ​ចិញ្ចឹម​និង​ផលិត​កូន​កន្ធាយ​ចំនួន ១៧ គ្រួសារ បាន​ចូលរួម​ផលិត​កូន​ត្រី កង្កែប និង​កន្ធាយ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ សម្រេចបាន​ចំនួន ១០,៥ លាន​ក្បាល ដែល​ក្នុងនេះ​មាន​៖១) ត្រី​ទី​ឡា​ព្យា​ចំនួន ៣,៣ លាន​ក្បាល​, ២) ត្រី​ឆ្ពិន​ចំនួន ៥,២ លាន​ក្បាល​, ៣) ត្រី​អណ្តែង​ចំនួន ២,១ លាន​ក្បាល​, ៤) ត្រី​កាប​សាមញ្ញ​ចំនួន ០,១៤ លាន​ក្បាល​, ៥) ត្រី​ក្រាញ់​ចំនួន ៤០ ០០០ ក្បាល​, ៦) កង្កែប​ចំនួន ០,៧ លាន​ក្បាល និង ៧) កន្ធាយ​ចំនួន ២០ ០០០ ក្បាល​៕​

៦​ខែ ឆ្នាំនេះ កសិករ​ផលិត​កូន​ត្រី កង្កែប និង​កន្ធាយ ១០,៥​លាន​ក្បាល​
៦​ខែ ឆ្នាំនេះ កសិករ​ផលិត​កូន​ត្រី កង្កែប និង​កន្ធាយ ១០,៥​លាន​ក្បាល​
៦​ខែ ឆ្នាំនេះ កសិករ​ផលិត​កូន​ត្រី កង្កែប និង​កន្ធាយ ១០,៥​លាន​ក្បាល​
៦​ខែ ឆ្នាំនេះ កសិករ​ផលិត​កូន​ត្រី កង្កែប និង​កន្ធាយ ១០,៥​លាន​ក្បាល​
៦​ខែ ឆ្នាំនេះ កសិករ​ផលិត​កូន​ត្រី កង្កែប និង​កន្ធាយ ១០,៥​លាន​ក្បាល​
៦​ខែ ឆ្នាំនេះ កសិករ​ផលិត​កូន​ត្រី កង្កែប និង​កន្ធាយ ១០,៥​លាន​ក្បាល​
៦​ខែ ឆ្នាំនេះ កសិករ​ផលិត​កូន​ត្រី កង្កែប និង​កន្ធាយ ១០,៥​លាន​ក្បាល​

PLB Banner on article detail

អត្ថបទពេញនិយម