មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផលដំណាំ​កសិករ​ស្រុក​ថ្មគោល គាំទ្រ​ដោយ​កម្មវិធី ASPIRE

ថ្ងៃព្រហស្បតិ៍ 23 កក្កដា 2020, 8:22

​នា​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​អមដំណើរ​ដោយ​សហការី​នៃ​កម្មវិធី ASPIRE និង​លោក​ប្រធាន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង បាន​ចុះ​ពិនិត្យ​ការអនុវត្ត​ការងារ​ដាំ​ដុះ​បន្លែ និង​ការចិញ្ចឹម របស់​កសិករ ណុប នុ​ន រស់នៅ​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​បានធ្វើ​ការដាំដុះ​បន្លែ​សុវត្ថិភាព​ក្នុងផ្ទះ​សំណាញ់ ក្រោម​ការគាំទ្រ​ថវិកា​មួយ​ភាគ​ដោយ​កម្មវិធី ASPIRE​។​

 

​ឯកឧត្តម​បាន​ជម្រុញ​ឲ្យ​កសិករ​បន្ត​ការដាំដុះ បន្លែ​សុវត្ថិភាព និង​ការចិញ្ចឹម ឲ​មាន​ទ្រង់ទ្រាយ​ធំ ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ កាត់បន្ថយ​ការនាំ​ចូល ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​នៅ​កម្ពុជា ស្រប​ពេលដែល សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​ចេញ​នូវ​អនុសាសន៍ នា​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងទៅនេះ​។​

 

​ជាក់ស្តែង​ការដាំដុះ​បន្លែ​នៅក្នុង​ផ្ទះ​សំណាញ់ គឺ​ធានាបាន​សុវត្ថិភាព​ខ្ពស់ មិន​ប្រើ​ថ្នាំ ជី គីមី ប្រើ​ទឹក​តិច ទទួលបាន​ទិន្នផល​ខ្ពស់​ទាំង​បរិមាណ និង​គុណភាព អាច​ដាំ​បាន​ច្រើនដង​ក្នុង​១​ឆ្នាំ ពី​៥ ទៅ ៦​ដង ធន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដែល​អាច​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​សេដ្ឋកិច្ចសង្គម ព្រមទាំង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ជាដើម​។ ជាទូទៅ​កសិករ​ខាងលើ អាច​ដាំ​បន្លែ​បាន​៦​ដង​ក្នុង​១​រដូវ​កាល ហើយ​លក់បាន​តម្លៃ​ពី​៣៥០០​រៀល ទៅ ៦០០០​រៀល ក្នុង​១​គីឡូក្រាម តាម​ប្រភេទ​ប​ន្លៃ​នីមួយ​៕​

មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផលដំណាំ​កសិករ​ស្រុក​ថ្មគោល គាំទ្រ​ដោយ​កម្មវិធី ASPIRE
មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផលដំណាំ​កសិករ​ស្រុក​ថ្មគោល គាំទ្រ​ដោយ​កម្មវិធី ASPIRE
មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផលដំណាំ​កសិករ​ស្រុក​ថ្មគោល គាំទ្រ​ដោយ​កម្មវិធី ASPIRE
មន្ត្រី​ជំនាញ​កសិកម្ម ចុះ​ពិនិត្យ​ផលដំណាំ​កសិករ​ស្រុក​ថ្មគោល គាំទ្រ​ដោយ​កម្មវិធី ASPIRE

PLB Banner on article detail

អត្ថបទពេញនិយម