រដ្ឋមន្ត្រី​កសិកម្ម ណែនាំ​អ្នកជំនាញ​ស្រាវជ្រាវ​បច្ចេកវិទ្យា ឆ្លើយតប​បច្ចុប្បន្នភាព​វិស័យ​កសិកម្ម​

ថ្ងៃព្រហស្បតិ៍ 23 កក្កដា 2020, 8:7

​នៅ​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​រៀបចំ​កិច្ច​ជំនួប​ពិភាក្សា​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា ក្រោម​អធិបតីភាព ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

 

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ជូន​ថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​បាន​ឆ្លង​ផុតពី​ប្រទេស​ខ្វះ​ស្បៀង​មកជា​ប្រទេស​ដែលមាន​ស្បៀង​ហូប​គ្រប់គ្រាន់ និង​កំពុង​ជំរុញ​ការនាំចេញ​នូវ​ផលិតផល​ស្បៀង និង​ផលិតផល​កសិកម្ម​ជាច្រើន​ទៀតផង​ដែរ​។​

 

​ដោយឡែក វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក៏​នៅ​ជួប​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​លទ្ធភាព​ស្រោចស្រព វត្ថុធាតុដើម​ដែលជា​ធាតុ​ចូល​កសិកម្ម (​ការកែច្នៃ​ជី ថ្នាំ​កសិកម្ម ចំណី​សត្វ និង​ការប្រើប្រាស់​គ្រឿងយន្ត នៅមានកម្រិត​) និង​បច្ចេកវិទ្យា​ក្រោយពេល​ប្រមូល​ក៏​នៅមានកម្រិត​ផងដែរ​។ ហេតុដូចនេះ វិស័យ​កសិកម្ម​នៅ​កម្ពុជា មាន​តម្រូវ​ការវិនិយោគ​ផ្នែក​កម្មន្តសាល​កសិកម្ម ដូចជា​រោច​ក្រ​កែច្នៃ​ជី ថ្នាំ​កសិកម្ម ចំណី​សត្វ និង​រោងចក្រ​តម្លើង​គ្រឿងយន្ត​កសិកម្ម ដើម្បី​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​ឱ្យនៅ​កម្រិត​អប្បបរមា ព្រមទាំង​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម​ក្រោយពេល​ប្រមូល​ផល​ដើម្បី​បង្កើន​តម្លៃបន្ថែម​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ក្រុម​អ្នកស្រាវជ្រាវ ឱ្យ​គិតគូរ​ពី​ការស្រាវជ្រាវ​នូវ​បច្ចេកវិទ្យា​កសិកម្ម ដែល​ឆ្លើយតប​ទៅនឹង​បច្ចុប្បន្នភាព​នៃ​វិស័យ​កសិកម្ម និង​ជីវភាព​របស់​កសិករ​នៅ​កម្ពុជា និង​ពិនិត្យមើល​នូវ​ដំណើរ​ការវិវឌ្ឍ​ថ្មីៗ​ទៀត​នាពេលខាងមុខ ដើម្បី​ធានា​ឱ្យ​ការស្រាវជ្រាវ​ផ្សារភ្ជាប់​នឹង​ដំណើរការ​នៃ​ការវិវឌ្ឍ​សេដ្ឋកិច្ច​៕​

រដ្ឋមន្ត្រី​កសិកម្ម ណែនាំ​អ្នកជំនាញ​ស្រាវជ្រាវ​បច្ចេកវិទ្យា ឆ្លើយតប​បច្ចុប្បន្នភាព​វិស័យ​កសិកម្ម​
រដ្ឋមន្ត្រី​កសិកម្ម ណែនាំ​អ្នកជំនាញ​ស្រាវជ្រាវ​បច្ចេកវិទ្យា ឆ្លើយតប​បច្ចុប្បន្នភាព​វិស័យ​កសិកម្ម​

PLB Banner on article detail

អត្ថបទពេញនិយម